CamNews

សៀមរាប ជាប់ចំណាត់ថ្នាក់​លេខ៩ ជាទីក្រុងដែលអ្នក គួរតែទៅកម្សាន្ត​នៅក្នុងជីវិត

ភ្នំពេញ ៖ ឆ្លងតាមការសិក្សារស្រាវជ្រាវ ពីក្រុមអ្នកជំនាញផ្នែកដំណើរកម្សាន្ត របស់បរទេសមួយ ដែលបានចុះផ្សាយក្នុងគេហទំព័រ Distractify បានបង្ហាញនូវកំពូលទីក្រុងទាំង ១០ នៅលើពិភពលោក ដែលអ្នកមិនគួរកន្លងហួស នៅក្នុងជីវិតរបស់អ្នក ដោយក្នុងនោះមានទីក្រុងសៀមរាប របស់ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់ទី៩ ក្នុងចំណោមកំពូលទីក្រុងទាំង១០។

ខាងក្រោមនេះជាទីក្រុងទាំង១០ ដែលល្អដាច់គេនៅលើពិភពលោក៖

១.ទីក្រុង Istanbul ប្រទេសតួកគី ៖ ជាទីក្រុងដ៏រស់រវើកមួយ ដែលមានឈ្មោះល្បីល្បាញ ទាំងនៅទ្វីបអឺរ៉ុប និងអាស៊ី ចម្រុះទៅដោយអ្នកកាន់សាសនាគ្រឹស្ត និងសាសនាអ៊ីស្លាម។ ទីក្រុងមួយនេះត្រូវបានគេចាត់ទុកជាទីក្រុង ដែលមានអាហារឆ្ងាញ់ៗជាច្រើនប្រភេទ, កាហ្វេដ៏ល្អឯក, ផ្សារ និងស្ថាបតយ្យកម្មបុរាណដ៏អស្ចារ្យ ។

២.ទីក្រុង Rome ប្រទេសអ៊ីតាលី ៖ ជាទីក្រុងដ៏ល្អមួយ នៅក្នុងប្រវត្តិសាស្ត្រ នៃអរិយធម៌ប្រទេសលោកខាងលិច ជាមួយនឹងកេរ្តិ៍ឈ្មោះជាង ២.៥០០ឆ្នាំ។ ការតុបតែងតាមដងផ្លូវ និងភោជនីយដ្ឋានល្អៗជាច្រើននៅតាមដងផ្លូវ ធ្វើឲ្យប្រទេសមួយនេះ ពោរពេញដោយភ្ញៀវទេសចរ។

៣.ទីក្រុង London ចក្រភពអង់គ្លេស ៖ ជាអតីតចក្រភពនៃរាជធានីធំជាងគេបំផុត នៅលើភពផែនដី វាជាទីក្រុងមួយដែលពោរពេញទៅដោយវប្បធម៌ ជាមួយនឹងភាសានិយាយ ជាង ៣០០ភាសា។ ប្រិយមិត្តអាចទិញអាហារ, របស់របរសិល្បៈ និងការកម្សាន្តយ៉ាងចម្រុះ មកពីជុំវិញពិភពលោក នៅក្នុងចក្រភពមួយនេះ។

៤.ទីក្រុង Beijing ប្រទេសចិន ៖ ជាទីក្រុងមួយដែលធំជាងគេ និងមានវ័យចំណាស់ជាងគេ នៅក្នុងពិភពលោក ជាមួយនឹងប្រវត្តិសាស្ត្រជាង ៣ពាន់ឆ្នាំ។ ទីក្រុងមួយនេះ មានវិមានសំខាន់ៗជាច្រើន នៅក្នុងប្រទេសចិន ដូចជាមហាកំពែង និងវិមាន Forbidden Palace ជាដើម។

៥.ទីក្រុង Prague សាធារណរដ្ឋឆែក ៖ ទីក្រុងមួយនេះត្រូវបានគេចាត់ទុក ជាប្រទេសដែលមាន គោលនយោបាយ និងវប្បធម៌ល្អ ព្រមទាំងមានសេដ្ឋកិច្ចឈានមុខគេ នៅក្នុងទ្វីបអឺរ៉ុប។

៦.ទីក្រុង Marrakech ប្រទេសម៉ារ៉ុក ៖ ជាទីក្រុងមួយដែល មានការធ្វើពាណិជ្ជកម្មគ្រឿងទេស ដ៏ច្រើនបំផុត ដូច្នេះប្រិយមិត្តនឹងទទួលបាននូវ ជីវិតរស់នៅបែបប្រពៃណី របស់ប្រទេសម៉ារ៉ុក ហើយអ្វីដែលពិសេសនោះ គឺលោកអ្នកអាចទស្សនាជាមួយនឹង ទេសភាពភ្នំ Atlas។

៧.ទីក្រុង Paris ប្រទេសបារាំង ៖ ជាទីក្រុងមួយដែលមានសម្បត្តិបតិកភ័ណ្ឌ ដ៏គួរឲ្យទាក់ទាញមួយ ជាស្ថាបតយ្យកម្មមួយ ដ៏ល្អនៅលើពិភពលោក ព្រមទាំងមានភោជនីយដ្ឋាន ប្រកបទៅដោយអាហារឆ្ងាញ់ជាច្រើន ដូចជាហាង Le Fumoir ជាដើម។

៨.ទីក្រុង Hanoi ប្រទេសវៀតណាម ៖ ជាទីក្រុងដ៏ល្អមួយ ដែលមានការលាយបញ្ចូល ជាមួយនឹងវប្បធម៌របស់បារាំង។ ជាមួយនឹងផ្សារ Old Quarter មានលក់នូវផលិតផលជាច្រើន ហើយត្រូវបានគេចាប់ទុកជា ផ្សារដ៏ល្អមួយនៅក្នុងពិភពលោក។

៩.ទីក្រុងសៀមរាប ប្រទេសកម្ពុជា ៖ ស្ថិតនៅក្នុងទីក្រុងមួយនេះ មានពោរពេញទៅដោយ ប្រាសាទបុរាណជាច្រើន ជាពិសេសគឺប្រាសាទអង្គរវត្ត ដែលជាប្រាសាទសាសនា ដ៏ធំបំផុតមួយ នៅលើពិភពលោក។

១០.ទីក្រុង Shanghai ប្រទេសចិន ៖ ជាទីក្រុងមួយដែលពោរពេញ ទៅដោយអត្រាប្រជាជន ច្រើនជាងគេបំផុត ដោយប្រិយមិត្តអ្នកទស្សនាសារមន្ទី Shanghai, ប្រាសាទព្រះពុទ្ធសាសនា Jade Buddha និងផ្សារតាមដងផ្លូវមានលក់ ដោយអាហារជាច្រើន ធ្វើឲ្យទីក្រុងមួយនេះ ក្លាយជាទីក្រុងដែលមានជីវិតរស់នៅល្អបំផុត៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល