ភ្នំពេញ៖ បន្ទាប់ពីដាក់ខ្លួនប្រឡូកក្នុងទីផ្សារសិល្បៈ រហូតធ្វើឲ្យកេរ្តិ៍ឈ្មោះ ល្បីខ្ទរខ្ទាតាមរយៈរូបសម្រស់ និងការគ្រង តំណែងជាតួឯកស្ទើរគ្រប់សាច់ រឿងនាអំឡុងឆ្នាំ២០១២-២០១៣មក ពេលនេះតារាសម្តែងស្រី សាច់សកញ្ញា មាន សូនីតា ហាក់ស្ងប់ស្ងាត់បាត់មុខ ពីការសម្តែងមិនសូវលេចមុខច្រើន ដូចកាលពីចូលសិល្បៈដំបូងឡើយ ។

គេនៅចាំបានថា តារាសម្តែង មាន សូនីតា កាលពី១ឆ្នាំមុននេះ មិនថាឡើយយុវវ័យនោះទេ សូម្បីតែចាស់ៗក៏បានស្គាល់ និង គាំទ្រនាងច្រើនគួរសមដែរ តាមរយៈការបង្ហាញសមត្ថភាពសម្តែងរឿង ។ មិនតែប៉ុណ្ណោះ សូនីតា ក៏ធ្លាប់ទទួលបានការកោតសរសើរ ពីសំណាក់ទស្សនិកជន ចំពោះឥរិយាបថ និងឫកពារមិនថាការសម្តែងក្នុងសាច់រឿង ឬនៅខាងក្រៅទេ ។ ប៉ុន្តែផ្ទុយពីនេះ ក្រោយទទួលបានភាពល្បីល្បាញ ក្នុងអាជីពសម្តែងហើយនោះកញ្ញា មាន សូនីតា ហាក់តម្កើងឫកពារខ្ពស់ ដាក់ទស្សនិកជន អ្នកគាំទ្រ រហូតមានការរិះគន់ទៅលើភាពមិនសមគួរទាំងនោះ។

អ្នកនិយមតាមដានវិស័យសិល្បៈ បានលើកឡើងស្រដៀងគ្នាថា ឈានចូលដល់ពាក់កណ្តាលឆ្នាំ២០១៤រហូត មកដល់ដើម ឆ្នាំ២០១៥នេះ តារាសម្តែង មាន សូនីតា ដូចជាមិនសូវបានបង្ហាញវត្តមាន ក្នុងរឿងច្រើនដូចពេលមុនៗឡើយ ពោលគឺចាប់តាំង ពីនាងទទួលរងនូវរឿងអាស្រូវស្នេហាផ្ទួនៗគ្នា ស្ទើរងើបមុខមិនរួចមកនោះ ។ កត្តានេះហើយជាហេតុនាំឲ្យ នាងមានការធ្លាក់ចុះនូវ ប្រជាប្រិយភាព ខណៈមួយរយៈចុងក្រោយនេះក៏កំពុងតែមានតារាស្រីឯទៀត បានទាញយកចំណែកទីផ្សារសម្តែង អស់មួយភាគធំ ផងដែរ ។

ប្រភពខ្លះ បានលើកឡើងថា ចាប់តាំងពីដើមឆ្នាំ២០១៤មកម្ល៉េះ ដែលពួកគេមិនសូវបានឃើញ វត្តមានរបស់កញ្ញា មាន សូនីតា បង្ហាញមុខច្រើន ក្នុងការសម្តែងរឿង ដូចតារាល្បីៗមួយចំនួនទៀតឡើយ ។ បើនៅតែបែបនេះទៀតច្បាស់ជា ធ្វើឱ្យអាជីពសិល្បៈ របស់ មាន សូនីតា ធ្លាក់កូដខ្លាំងហៅលែងឮ នៅពេលខាងមុខដ៏ខ្លី ។

គេហទំព័រកម្សាន្ត LookingTODAY បានស្វែងរកការបកស្រាយ ពីសំណាក់កញ្ញា មាន សូនីតា នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះដែរ ប៉ុន្តែលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើត្រូវបានបិទ ។ យ៉ាងមិញ Looking TODAY រង់ចាំស្វាគមន៍ រាល់ការចេញមកបំភ្លឺ ពីសំណាក់កញ្ញា មាន សូនីតា នៅពេលក្រោយជានិច្ច ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល