មានភ្ញៀវទេសចរណ៍រាប់រយនាក់បាននាំគ្នាធ្វើដំណើរទៅកាន់ឧទ្យានជាតិ Virunga របស់
ប្រទេសកុងហ្គោ ដើម្បីទៅទស្សនាទិដ្ឋភាពនៃបន្ទុះភ្នំភ្លើង Nyamulagira ដែលបានផ្ទុះឡើង
ទៅក្នុងអាកាសមានរយៈកំពស់រហូតដល់ ៤០០ម៉ែត្រ ។
ភ្នំភ្លើង Nyamulagira មានទីតាំងស្ថិតនៅក្នុងបរិវេណឧទ្យានជាតិ Virunga ភាគខាងកើតនៃ
ប្រទេសកុងហ្គោ និងបានផ្ទុះឡើងកាលពីពេលថ្មីៗនេះ។ ក្រុមអ្នកជំនាញបានអោយដឹងថា
ក្រុមអ្នកភូគុព្ភវិទូបានអោយដឹងថានេះគឺជាបាតុភូតផ្ទុះមានលក្ខណៈទ្រង់ទ្រាយធំបំផុតមួយ
ក្នុងរយៈកាលប្រមាណជា ១០០ឆ្នាំកន្លងមកនេះ ។
នៅក្នុងឧទ្យានជាតិ Virunga នេះគេបានបង្កើតនូវបរិវេណសុវត្ថិភាពមួយសំរាប់ភ្ញៀវទេសចរ
បោះតង់នៅទីនោះ និងមានចំង៉ាយ ១,៦គីឡូម៉ែត្រពីភ្នំភ្លើង ។
ប្រភព៖ DT
ដោយ៖ រស្មី