CamNews

កំពូល​មហា​​សេដ្ឋី វ័យក្មេង​បំផុត របស់​អាមេរិក

អ្នក​កំពុងតែ​ចង់ដឹងថា តើ​អ្នកណាខ្លះ គឺជា​មហាសេដ្ឋី​វ័យក្មេង​របស់​អាមេរិក ក្នុង​ឆ្នាំ ២០១៣ ? យើង​សូម​ដកស្រង់​នូវ​ឈ្មោះ​មួយចំនួន ពី​បញ្ជី Top 10 មហាសេដ្ឋី​វ័យក្មេង​បំផុត​នៃ​សហរដ្ឋអាមេរិក ដែល​ចេញផ្សាយ​ដោយ​ទស្សនាវដ្ដី Forbes ។

១. Dustin Moskovitz

អាយុ ៖ ២៩ឆ្នាំ
តម្លៃ​ទ្រព្យ​សុទ្ធ ៖ ៥,២ ពាន់​លាន​ដុល្លារ​អាមេរិក

Moskovitz គឺជា​អតិ​ត​មិត្ត​រួម​បន្ទប់​ជួល កាលពី​នៅ​រៀន​មហាវិទ្យាល័យ Havard ដែល​ធ្លាប់បាន​ជួយ Zuckerberg ក្នុងការ​បង្កើត​គេហទំព័រ Facebook ។ Moskovitz មាន​ភាគហ៊ុន ៥% ក្នុង​បណ្ដាញ​សង្គម​នេះ​ផងដែរ។

តម្លៃ​មូល​ប​ត្រ​របស់ Facebook ក្នុង​រយៈពេល ១ឆ្នាំ​កន្លង បាន​កើនឡើង​ខ្ពស់ ជាហេតុ​នាំឱ្យ​តម្លៃ​ទ្រព្យ​របស់ Moskovitz ថែម ២,៥ ពាន់​លាន​ដុល្លារ។

២. Mark Zuckerberg

អាយុ ៖ ២៩ឆ្នាំ
តម្លៃ​ទ្រព្យ​សុទ្ធ ៖ ១៩ពាន់​លាន​ដុល្លារ

ជា​ស្ថាបនិក​របស់ Facebook បុរស​វ័យ ២៩ឆ្នាំ Zuckerberg កាន់កាប់​ភាគហ៊ុន​ជាង ១៧% ក្នុង​បណ្ដា​សង្គម​នេះ។ ដោយសារតែ​តម្លៃ​មូល​ប​ត្រ​របស់ Facebook កើនឡើង ដូច្នេះ ទ្រព្យសម្បត្តិ​របស់ Zuckerberg ក៏បាន​កើនឡើង​ទ្វេដង ក្នុង​រយៈពេល​មួយឆ្នាំ​មកនេះ។

៣. Scott Duncan

អាយុ ៖ ៣០ឆ្នាំ
តម្លៃ​ទ្រព្យ​សុទ្ធ ៖ ៥,៥ ពាន់​លាន​ដុល្លារ

Scott Duncan គឺជា​មនុស្ស​ម្នាក់ ក្នុងចំណោម​មនុស្ស ៤នាក់​ដែល​បានទទួល​មរតក​ពី Enterprise Products Partners ជា​ក្រុមហ៊ុន​បំពង់​បង្ហូរ​ថាមពល ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ឪពុក​ខ្លួន។ មហា​សេដ្ឋ​នៅ​លីវ វ័យ ៣០ឆ្នាំនេះ ទទួល​បន្ថែម​បាន ១ពាន់​លាន​ដុល្លារ ដោយសារ​តម្លៃ​មូល​ប​ត្រ​ក្នុង​ក្រុមហ៊ុន បាន​កើនឡើង​កាលពី​ឆ្នាំទៅ។

៤. Sean Parker

អាយុ ៖ ៣៣ឆ្នាំ
តម្លៃ​ទ្រព្យ​សុទ្ធ ៖ ២ ពាន់​លាន​ដុល្លារ

Sean Parker គឺជា​ស្ថាបនិក Napster ហើយ​គាត់​ក៏​ជា​អតីត​អគ្គនាយក​របស់ Facebook ។ កាលពី​ខែមិថុនា​កន្លងទៅ Sean Parker បាន​ចំណាយ ៤,៥លាន​ដុល្លារ​អាមេរិក សម្រាប់​ពិធី​រៀប​មង្គលការ​របស់ខ្លួន ជាមួយ តារាចម្រៀង Alexandra Lenas នៅ California ។

៥. Robert Pera

អាយុ ៖ ៣៥ឆ្នាំ
តម្លៃ​ទ្រព្យ​សុទ្ធ ៖ ១,៩៥ ពាន់​លាន​ដុល្លារ

Pera បានចាប់ផ្ដើម​ការងារ​របស់ខ្លួន ដោយ​ធ្វើជា​វិស្វករ​ផ្នែក​រឹង​នៅក្នុង​ក្រុមហ៊ុន Apple កាលពី​ឆ្នាំ ២០០៣ ប៉ុន្ដែ ២ឆ្នាំ​បន្ទាប់ គាត់​បាន​ចាក​ចេញពី Apple ដើម្បី​បង្កើត​ក្រុមហ៊ុន​ផ្ទាល់ខ្លួន ដែលមាន​ឈ្មោះថា Ubiquiti Networks ។

តម្លៃ​មូល​ប​ត្រ​របស់ Ubiquiti Networks បាន​កើនឡើង​ក្នុង​ខែសីហា ប្រការនេះ​បាន​នាំឱ្យ Pera មានឈ្មោះ​នៅក្នុង​បញ្ជី​ស្ដីអំពី​អ្នកមាន​បំផុត ៤០០នាក់ នៅ​អាមេរិក។

៦. Jack Dorsey

អាយុ ៖ ៣៦ឆ្នាំ
តម្លៃ​ទ្រព្យ​សុទ្ធ ៖ ១,៣ ពាន់​លាន​ដុល្លារ

Jack Dorsey គឺជា​សហ​ស្ថាបនិក​របស់​ទំព័រ Twitter ប៉ុន្ដែ ទ្រព្យ​ភាគច្រើន​របស់​បុរស​នេះ បែរជា​ស្ថិតនៅក្នុង​ក្រុមហ៊ុន software ទូទាត់​ប្រាក់ Square ដោយ​នៅក្នុង​ក្រុមហ៊ុន​នេះ គាត់​កាន់កាប់​ភាគហ៊ុន​ដល់​ទៅ ៣២% ។

ដោយ ៖ តារា
ប្រភព ៖ Investorplace/Forbes