CamNews

បងប្អូនបង្កើត កើតជម្លោះដណ្ដើម ទ្រព្យសម្បត្ដិ ទាញគ្រាប់បែក បោកស្លាប់ និងរបួស ៧នាក់

ឧត្ដរមានជ័យ ៖ បុរសចិត្ដខ្លាំងម្នាក់ បាន ទាញគ្រាប់បែកយកមកបោក បណ្ដាលឱ្យ ស្លាប់ខ្លួនឯង និង បងប្រុសបង្កើតរួមទាំង សាច់ញាតិ និងអ្នកជិតខាងចំនួន ៤នាក់ ផ្សេងទៀត បានរងរបួសធ្ងន់ និង ស្រាល ដោយករណីបោកគ្រាប់បែកស្លាប់ និងរបួស រដូករណែលខាងលើនេះ ត្រូវបានគេអះ អាងថា ផ្ដើមចេញពីរឿងជម្លោះដណ្ដើម ទ្រព្យសម្បត្ដិគ្នា រវាងបងប្អូនបង្កើត ។

ករណីបោកគ្រាប់បែកស្លាប់ និងរបួស ខាងលើ បានកើតឡើងកាលពីវេលាម៉ោង ប្រមាណ ១០ និង ៤០ នាទីព្រឹកថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០១៤ នេះ ស្ថិតនៅ ចំណុចភូមិស្នូក សង្កាត់បុស្សស្បូវ ក្រុង សំរោង ខេត្ដឧត្ដរមានជ័យ ។

សពដែលស្លាប់បាត់បង់ជីវិត ខាងលើ នេះ ត្រូវបានគេស្គាល់ឈ្មោះ ទី១-រឿន ធី ភេទប្រុស អាយុ ៤៩ឆ្នាំ ជាបង និងទី២- ឈ្មោះ រឿង ថៃ ភេទប្រុស អាយុ ៤០ឆ្នាំ ជាប្អូន ចំណែកអ្នករងរបួស មានចំនួន ៥ នាក់ ដោយទី១ឈ្មោះ រឿន ភឿន ភេទស្រី អាយុ ៤៣ឆ្នាំត្រូវជាបងប្អូនបង្កើត ជាមួយ នឹងសពជនរងគ្រោះ ទាំង ២នាក់ខាងលើ ទី២ឈ្មោះ ធី ឡូ ភេទប្រុស អាយុ ២១ឆ្នាំ ទី៣ ឈ្មោះ វ៉ៃ កួន ភេទស្រី អាយុ ៥២ ឆ្នាំ ទី៤ ឈ្មោះ ទឹម សល់ ភេទប្រុស អាយុ ២៧ ឆ្នាំ និងទី៥ ឈ្មោះ រឿន ភ័ណ្ឌ ភេទស្រី អាយុ ៤៨ឆ្នាំ ដោយពួកគេទាំង ៥នាក់ដែល រងរបួសធ្ងន់ និងស្រាលនេះ សុទ្ធតែជាសាច់ ញាតិបងប្អូនកូនក្មួយ ជា មួយនឹងសពជនរង គ្រោះ និងមានទីលំនៅ នៅក្នុងស្រុកភូមិ កើតហេតុទាំងអស់គ្នា ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមគ្រួសារ ខាងលើនេះ កើតមាន ទំនាស់ឈ្លោះប្រកែកគ្នា ជាពិសេសរវាង ឈ្មោះ រឿន ថៃ ឈ្មោះ រឿន ធី និង ឈ្មោះ រឿន ភឿន តែម្ដង ។ ខណៈការឈ្លោះ ប្រកែកគ្នា តាំងពីនៅក្នុងផ្ទះរហូតដល់ចេញ មកដល់ផ្លូវ ខាងមុខផ្ទះ ស្រាប់តែគេលឺស្នូរ សំឡេងគ្រាប់បែកផ្ទុះឡើងកក្រើកដី ផ្សែង ខ្មៅក្មួលក្មាញ់ ហើយមួយ សន្ទុះក្រោយមក សមត្ថកិច្ច និងមន្ដ្រីអាជ្ញាធរភូមិ ឃុំ ក៏បាន ចុះទៅដល់កន្លែងកើតហេតុ បានឃើញសព ២នាក់បងប្អូនរងនូវអំបែងគ្រាប់ ដាច់រយះ រយាយសុះពេញខ្លួន ដេកស្លាប់នៅក្បែរគ្នា និងអ្នកផ្សេងៗ ទៀត រងរបួសដេករដូក រណែល ហើយត្រូវបានគេបញ្ជូនយកទៅ សង្គ្រោះនៅឯមន្ទីរពេទ្យ ក្នុងទីរួមខេត្ដ បាត់អស់ទៅ ។

ពាក់ព័ន្ធទៅនឹងករណីផ្ទុះគ្រាប់បែក ស្លាប់ខាងលើនេះ បើតាមប្រភពព័ត៌មានពី អ្នកដឹងរឿង បានអះអាង ឱ្យដឹងថា គឺផ្ដើម ចេញពីរឿងជម្លោះដណ្ដើមទ្រព្យសម្បត្ដិគ្នា នៅក្នុងគ្រួសារ ទើបឈានទៅដល់ការបោក គ្រាប់បែកសម្លាប់បែបនេះទៅ ។ អ្នកជិត ខាងបានធ្វើការអះអាងថា គ្រួសារខាងលើ នេះ គឺបុរសឈ្មោះ រឿន ធី ជាបងគឺមានផ្ទះ នៅបែកឆ្ងាយពីគ្នា ហើយស្ដ្រីជាប្អូនដែលរង របួសឈ្មោះ រឿន ភឿន គឺរស់នៅ ជាមួយ ឈ្មោះ រឿន ថៃ ដែលជាប្អូនមានផ្ទះនៅ ចំណុចកើតហេតុខាងលើ ។ ប៉ុន្ដែ មួយរយៈ ចុងក្រោយ នេះ ទំនងជាមានភាពរកាំរកូស គ្នា រវាងឈ្មោះ រឿង ភឿន និងរឿង ថៃ ធ្វើឱ្យស្ដ្រីជាបងឈ្មោះ រឿន ភឿន ទាមទារ ចេញពីផ្ទះប្អូនហើយទៅនៅផ្ទះបងរបស់ខ្លួន ឈ្មោះ រឿន ធី តែប្អូនឈ្មោះ រឿង ថៃ បាន បដិសេធមិនឱ្យបងស្រីរបស់ខ្លួន ទៅនៅផ្ទះ បងធំរបស់ខ្លួននោះទេ តែបងស្រីឈ្មោះ រឿន ភឿន នៅតែ ចចេស ហើយក៏រត់ទៅ នៅផ្ទះបងប្រុស អស់រយៈពេល ៣-៤ថ្ងៃ មកហើយ ។ លុះនៅព្រឹកមុនពេលកើត ហេតុ ស្ដ្រីឈ្មោះ រឿន ភឿន បានបបួលបង ប្រុសឈ្មោះ រឿន ធី បើកគោយន្ដមកកាន់ ផ្ទះប្អូនឈ្មោះ រឿន ថៃ ដើម្បីយកទ្រព្យ សម្បត្ដិរបស់ខ្លួន ទៅនៅផ្ទះបងឈ្មោះ រឿន ធី ។ ពេលមកដល់ផ្ទះប្អូនដើម្បី យកទ្រព្យ សម្បត្ដិ ក៏កើតមានជម្លោះពាក្យសំដីនឹងគ្នា រវាងបងប្អូន ៣នាក់ខាងលើនេះ ហើយខណៈ ដែលបងប្រុស និងបងស្រីជញ្ជូនយក ទ្រព្យសម្បត្ដិទៅដាក់លើគោយន្ដកន្ដ្រៃនោះ ស្រាប់តែប្អូនប្រុស ដែលអតីតជាទាហាន នោះ បានយកគ្រាប់បែកដៃចំនួន២គ្រាប់ តាមទៅរករឿងបង ហើយក៏កើតការ ប្រតាយប្រតប់គ្នា ខណៈដែលប្អូនព្យាយាម បោកគ្រាប់បែក ហើយបងព្យាយាមរារាំង និងឃាត់ ធ្វើឱ្យ គ្រាប់បែកផ្ទុះឡើងតែម្ដងទៅ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល