រតនគិរី ៖ គ្រូស្នេហ៍ដែលជាឪពុកចុង បានប្រើល្បិចកលថោកទាប ដោយបានបោកបញ្ឆោត យកកូនស្រីដើម ដែល មានសម្រស់ស្រស់ស្អាតថា ខ្លួនបានជ្រុះបាត់កូនសោក្នុងព្រៃឲ្យទៅជួយរក ហើយឃើញឱកាសល្អ ក៏ឆ្លៀតឱកាស ប្រព្រឹត្តអំពើមិនគប្បីមកនារីរងគ្រោះតែម្តង ។ នេះបើយោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ លោក ឆាយ ធី មន្រ្តីស៊ើបអង្កេត អង្គការអាដហុក ប្រចាំខេត្តរតនគិរី ។

កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥ អ្នកភូមិចារ៉ាយ ព្រមទាំងសាច់ញាតិ បងប្អូនក្មេងស្រីរងគ្រោះ ស្ថិតនៅភូមិ គងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ខឹងគ្រូស្នេហ៍រំលោភ ដែលជាឪពុកចុងរំលោភកូនស្រីដើម បានផ្តល់ព័ត៌ មាន មកឲ្យលោក ឆាយ ធី ដើម្បីឲ្យជួយអន្តរាគមន៍ ។

ក្មេងស្រីមានអាយុ ១៧ឆ្នាំ ឈ្មោះ ស/ភ ជនជាតិចារ៉ាយ រស់នៅផ្ទះជាមួយ ម្តាយបង្កើត និងលោកពូយ ស្វាញ អាយុ ៦៤ឆ្នាំ ជាឪពុកចុង ។

ប្រភពខាងលើ បានឲ្យដឹងទៀតថា រឿងរ៉ាវនេះបានកើតឡើង កាលពីដើមឆ្នាំ២០១៥ ដោយពុកចុងប្រាប់ថា បាត់សោ ម៉ូតូក្នុងព្រៃ បន្ទាប់ពីកើតរឿងនេះរួចមក នាងមិនហ៊ានប្រាប់អ្នកណាទេ ដោយឪពុកចុងគំរាមសម្លាប់ ។

ទាក់ទងនឹងបញ្ហានេះដែរ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ សាច់ញាតិបងប្អូនបានដឹង និងបែកការណ៍ ទើបបាន នាំនាងប្តឹង លោកអធិការស្រុកអូរយ៉ាដាវ ឲ្យជួយចាត់វិធានការតាមច្បាប់ ប៉ុន្តែពេលពេលនគរបាលសាកសួរ ទល់មុខ គ្នា ធ្វើឲ្យនាងមានការភិតភ័យខ្លាំង ក៏មិនហ៊ាននិយាយអ្វីទាំងអស់ ដោយប្រាប់ទៅវិញថា ខ្លួនស្រលាញ់គ្នា ស្មោះត្រង់ ទៅវិញ ជាមួយឪពុកជាគ្រូស្នេហ៍ ហើយនគរបាលបានដោះលែងលោកតា ពូយ ស្វាញ ឲ្យរួចខ្លួន ៕