ព័ត៌មានអន្តរជាតិ ៖ សមាជិក ៤ នាក់មកពីក្រុមគ្រួសារតែមួយ ក្នុងនោះ រួមមាន ក្មេងតូច ២ នាក់បាន ស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ ភ្លើងឆេះ សំណង់អាគារ វិហាសាសនា មួយកន្លែង វេលាព្រឹកថ្ងៃ ទី២៦ ថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងខេត្ត Ishikawa ភាគកណ្តាល ប្រ ទេសជប៉ុន ។

សេចក្តីរាយកាណ៍ ពីទំព័រសារព័ត៌មានសឹង្ហបុរី channelnewsasia អោយ ដឹងថា ជនរងគ្រោះ រួមមាន ដូចជា ស្រ្តីជាម្តាយ Ayako Takabuchi វ័យ ៣៧ ឆ្នាំ កូន ប្រុសតូចពីរនាក់ វ័យ ២ ឆ្នាំ និង ៤ ឆ្នាំរបស់ គាត់ ក៏ដូចជា ជីដូន វ័យ ៦៨ ឆ្នាំម្នាក់ ។ យោង តាមសម្តីមន្រ្តីប៉ូលីសក្នុងស្រុកអោយដឹងថា ពួកគេ (ជនរងគ្រោះ) បានសាងសង់ សំណង់អាគារ វិហារសាសនាមួយកន្លែងនេះ នៅជាប់ផ្ទះរបស់ពួកគេ មានទីតាំងស្ថិនៅក្នុងទីក្រុង Nonoichi ដើម្បីជាការអនុវត្តន៍ Shinto ចេញពីសាសនា Tenri-kyo ។

បុរសជាអ្នកនាំពាក្យអោយមន្រ្តីក្នុងស្រុក អោយដឹងថា ក្រុមជួយសង្គ្រោះភ្លាមៗនោះក្រុមជួយសង្គ្រោះ បានចុះទៅដល់កន្លែងកើេតហេតុ ដោយបានយក សាកសពទៅរក្សាទុក នៅកន្លែង សមគួ រ ។ យ៉ាង ណាមិញ មន្រ្តីប៉ូលីស ក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេត ដើម្បីបញ្ជាក់អោយបានពីមូលហេតុពិត បណ្តាលអោយមានគ្រោះថ្នាក់លើកនេះ ស្របពេលដែល សមាជិកក្រុមគ្រួសារជនរងគ្រោះក៏កំពុងតែ ធ្វើការទាក់ទង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia