នៅពេលថ្មីៗនេះ ក្នុងកម្មវិធី 60minute របស់អូស្ត្រាលីBrad Piit ដែលជាតារាភាពយន្តរបស់
Hollywood បានបង្កើបអោយដឹងថា លោកត្រៀមបោះបង់ការសម្តែងនៅអាយុ៥០ឆ្នាំ ក៏ប៉ុន្តែ
គាត់ក៏បានឲ្យដឹងថា គាត់មិនប្រាកដថា គាត់នឹងធ្វើអ្វីនោះទេ បន្ទាប់ពីការបោះបង់ចោល
អាជីព ដែលបានធ្វើឲ្យគាត់ក្លាយជាជនល្បីល្បាញមួយរូបនោះ។
Jolie-Pitt នៅវៀតណាម
នៅក្នុងបទសម្ភាសន៍ដែលត្រូវបានចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធី 60 miniutes
នៃប្រទេសអូស្ត្រាលី "Australia's 60 Minutes" ដែលធ្វើឡើងនៅទីក្នុង Tokyo ដើម្បីចាក់
ផ្សាយនូវខ្សែភាពយន្តថ្មីរបស់ខ្លួន Moneyball តារាភាពយន្តអាយុ៤៧រូបនេះបានឲ្យដឹងថា
លោកគ្រោងបោះបង់ការសម្តែងនៅក្នុងរយៈពេលបីឆ្នាំទៀត ហើយក៏បានបង្ហើបឲ្យដឹងថា
"មានការពេញចិត្តខាងផ្នែកផលិតកម្ម និងនិពន្ធរឿង ហើយដាក់ផ្នែកទាំងនេះបញ្ចូលគ្នា
ណាស់"។
Brad Pitt ក៏បានបង្ហើបអោយដឹងទៀតផងដែរថា លោកនិង Jolie អាចបង្កើនចំនួនកូនៗ
រហូតដល់ ៦នាក់។
គ្រួសារ Jolie-Pitt នៅកោះកូនដាវប្រទេសវៀតណាម
ថ្ងៃទី១៤ខែវិច្ឆិការ Brad Pitt បានចេញពីវៀតណាមទៅកានប្រទេសកូរ៉េខាងត្បូង ដើម្បី
ចាក់ផ្សាយខ្សែភាពយន្ត Moneyball នេះ។
ប្រភព៖ BBC
ដោយ៖ ណាវី