ព័ត៌មានអន្តរជាតិ ៖ ជនសង្ស័យ វ័យ ១៧ ឆ្នាំ ដែលត្រូវបានគេជឿថា ជាជនសង្ស័យកំពូល ក៏ដូចជា ពូកែរត់គេចខ្លួននោះ ត្រូវបានក្រុមមន្រ្តីប៉ូលីស បាញ់របួស នៅឯ បរិវេណវិទ្យាល័យ Roosevelt High Schoo រដ្ឋ Honolulu សហរដ្ឋអាមេរិក នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស៊ិនហួរ ។

បន្ថែមពីលើនេះប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ករណីបាញ់របួស ជនសង្ស័យវ័យក្មេង វ័យ ១៧ ឆ្នាំរូបនេះ បានកើតឡើង កាលពីព្រឹកថ្ងៃអង្គារ កន្លងទៅនេះ បន្ទាប់ពីជនសង្ស័យរូបនោះ បានប្រព្រឹត្តិទោសកំហុស ដោយបានចាក់មន្រ្តីប៉ូលីស ។

ទីភ្នាក់ងារ សារព័ត៌មានក្នុងស្រុក Hawaii News Now បានចេញសេចក្តីរាយការណ៍ អោយដឹងថា ជន សង្ស័យរូបនេះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីវេលា ម៉ោង ៨ និង ៣០ នាទីព្រឹក (ម៉ោង ក្នុងស្រុក សហរដ្ឋអាមេរិក)  យ៉ាងណាមិញ អ្នកនាំពាក្យ តំណាងអោយ នាយកដ្ឋានស្នងការប៉ូលីស បានធ្វើសន្និសិទសារព័ត៌មាន អោយដឹងថា ជនជាប់ចោទរូបនេះ ក៏កំពុងតែប្រឈម មុខក្នុងការចោទ ប្រកាន់ពីបទ ប៉ុនប៉ងធ្វើមនុស្សឃាត ។

គួររំឭកផងដែរថា ក្រោយពីមានករណីបាញ់បោះ នៅឯបរិវេណ វិទ្យាល័យខាងលើ ក្រុមសិស្សនិស្សិត ប្រចាំសកលវិទ្យាល័យទាំងមូល រហូតដល់ម៉ោង១០ ព្រឹក ទើបតែមានការអនុញ្ញាត ក៏ដូចជាសម្រេច អោយចេញពីវិទ្យាល័យ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ