ភ្នំពេញ៖ តារាសម្តែងដើមទ្រូងធំ ទ្រលុកទ្រលន់ គួរឲ្យក្នក់ក្នាញ់ នាង ហ្វីហ្វី ត្រូវបានបណ្តាញ សារព័ត័មាន ក្នុងស្រុក ចុះផ្សាយហូរហែពីរឿងរ៉ាវរបស់នាងទាំងក្នុងនិងក្រៅសិល្បៈ។ ក្នុងនោះ បណ្តាញសារព័ត៌មានបានចាប់ យកជីវិតឯកជន លើកមកនិយាយ ពាក់ព័ន្ធទៅនឹងរឿងរ៉ាវស្នេហា របស់នាង ព្រោះកន្លងមក តារាសម្តែងសិចស៊ីរូបនេះ ធ្លាប់បានរងនូវ ព័ត៌មាន ថានាងមានទំនាក់ ទំនងស្នេហាជាមួយមេប៉េអឹមម្នាក់ នៅខេត្តបាត់ដំបង។

ចំពោះព័ត៌មាននេះស្រីស្រស់សម្បូរមន្តស្នេហ៍ ហ្វីហ្វី បានច្រានចោល ដោយនាងប្រាប់ថាបុរស មេប៉េអឹមនៅខេត្ត បាត់ដំបង ម្នាក់នោះ គឺជាអ្នកស្គាល់គ្នាប៉ុណ្ណោះ ហើយមានកម្មវិធីអ្វី គាត់តែង តែហៅនាងទៅច្រៀង តែរឿងថានាង មានទំនាក់ទំនងស្នេហានោះ គឺមិនមែនទេ ។ បន្ទាប់ពីរឿង មួយ បានផាយផាត់រសាត់បន្តិចតារាសម្តែងសាច់ស ដើមទ្រូង មូលក្បំ ហ្វីហ្វី ត្រូវបានប្រភពច្បាស់ ការមួយ បង្ហើបប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថាកាលពី ព្រឹកថ្ងៃទី០១ ខែកុម្ភៈ កន្លងទៅ ថ្មីៗនេះ គេបានឃើញ កញ្ញា ហ្វីហ្វី ដឹកដៃកៀកកើយ ជាមួយបុរសខ្មែរកាត់ជាតិចិន វ័យជាង៤០ ឆ្នាំម្នាក់ ដើរចូលសណ្ឋាគារ ណាហ្គាលវើល។

ប្រភពច្បាស់ការខាងលើ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ហ្វីហ្វី ដឹកដៃបណ្តើរគ្នាជាមួយ បុរសជនជាតិ ចិនយ៉ាងស្អិតល្មួត ដូចជាប្តីប្រពន្ធថ្មីថ្មោងអ៊ីចឹង ។ តែយ៉ាងណា គេក៏បានឃើញនារីម្នាក់ ទំនងជា មិត្តភក្តិ របស់ស្រីស្រស់ ហ្វីហ្វី រួមដំណើរជាមួយគ្នាផងដែរ ។ ប្រភពបានបន្តថា គេមិនដឹងថា កញ្ញា ហ្វីហ្វី ទៅណាផ្សេងទៀតនោះទេ ព្រោះពេលនោះ គេបានឃើញត្រឹមតែនាង បណ្តើរ បុរសខ្មែរកាត់ចិនរូបនោះ ទៅកន្លែងលេង Game រួចក៏បាត់ស្រមោលឈឹងតែម្ដង។

ពាក់ព័ន្ធនឹងការបង្ហើបប្រាប់ របស់ប្រភពខាងលើ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ស្រីស្រស់ សម្បូរមន្តស្នេហ៍ ហ្វីហ្វី បានទទួលស្គាល់ថា នាងពិតជាបានចូលសណ្ឋាគារណាហ្គាវើលពិតមែន ។ តែនាងមិនមែនចូលជាមួយបុរស ដែលគេឃើញម្នាក់នោះទេ ពោលក៏ធ្វើអ្វីផ្តេសផ្តាសនោះដែរ ។

ហ្វីហ្វី បានបន្តប្រាប់គេហទំព័រ LookingTODAY ថា “ខ្ញុំទទួលស្គាល់បងរឿងហ្នឹង...! ខ្ញុំពិតបានចូល ណាហ្គាវើល មែន។ តែខ្ញុំទៅ គឺខ្ញុំគ្រាន់តែទៅធ្វើខួបកំណើត នៅក្លឹប Darling Darling ជាមួយមិត្ត ភក្តិ និងអ្នកស្គាល់គ្នាតែប៉ុណ្ណោះ គ្មានអ្វីលើសពីនេះទេ ” ។ ទោះយ៉ាងណាកញ្ញា ហ្វីហ្វី ក៏បានឲ្យ ដឹងថា បុរសម្នាក់បណ្តើរគ្នាជាមួយនាង នាពេលនោះ គឺគាត់បានតាមស្រឡាញ់នាង ជាយូរមក ហើយ។ មិនតែប៉ុណ្ណោះបុរសកាត់ចិនរូបនោះ ថែមទាំងសុំនាងរៀបការជាមួយ ទៀតផង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល