CamNews

ហង្ស សម្បើបស័ក្តិ បើកលក់ប្រហិតចៀន នៅផ្សាររាត្រី ជិតតំបន់ កោះពេជ្រ

ភ្នំពេញ៖ តារាសម្ដែង រូបរាងស្រស់សង្ហា សំនួនវោហាស័ព្ទល្អ និងជាពិធីករសំដីផ្អែម លោក ហង្ស សម្បើមស័ក្តិ បន្ទាប់ពីលោក បានសម្ដែង បទចម្រៀងជាមួយ ឱក សុគន្ធកញ្ញា ក្នុងវ៉ុល "កញ្ញាគ្រាប់កាហ្វេ" ជាអាល់ប៊ុមច្រៀងបែប សាច់រឿងដ៏ជក់ចិត្តបំផុត រួចមក លោកហាក់លេចមុខលេចមាត់ ក្នុងបទចម្រៀងល្បីផ្សេងៗ របស់ ហង្សមាស ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះកាន់តែល្បី ស្របពេលលោក ជាពិធីករ ក្នុងស្ថានីយទូរទស្សន៍អាស៊ីអាគេ្នយ៍ស្រាប់។ ខណៈអាជីពសិល្បៈ កំពុងតែរីកលូតលាស់ជាលំដាប់ ស្រាប់តែថ្មីៗនេះ ហង្ស សម្បើមស័ក្តិ ត្រូវបានគេនិយាយថា លោកធ្លាក់ខ្លួន ជាអ្នកលក់ប្រហិតចៀន នៅផ្សាររាត្រីសម្បត្តិ ជិតកោះពេជ្រ ដែលផ្សាររាត្រីនេះបើកតែពេលល្ងាច រៀងរាល់ថ្ងៃសុក្រ សៅរ៍ អាទិត្យ ។

ទស្សនិកជន ដែលបានឃើញលោក ហង្ស សម្បើមស័ក្តិ ដំបូង ស្មានតែជាការថតបទចម្រៀង ឬថតភាពយន្ត ដែលតម្រូវឲ្យលោកសម្ដែង ជាអ្នកលក់ប្រហិត តែមើលយូរៗទៅ គ្មានឃើញកាម៉េរា មិនឃើញក្រុមការងារ និងមិនឃើញតួស្រី ទើបគេបានដឹងថា វាមិនមែនការសម្ដែង តែជាជីវិតពិតៗ របស់លោក ហង្ស សម្បើមស័ក្តិ ទៅវិញ ។ ទស្សនិកជនជាច្រើន មិនជឿទៅលើភ្នែករបស់ខ្លួនឡើយ ព្រោះលោកក្លាយជាអ្នកលក់ ដ៏ប្រសប់ម្នាក់ជាមួយ ទឹកមុខញញឹមញញែម រួសរាយរាក់ទាក់ មិនមែនតារាសម្ដែង ដែលញញឹមញញែមតែមុខកាម៉េរាឡើយ ។ អ្នកខ្លះនាំគ្នានិយាយថា ហាក់មិនសមទាល់តែសោះ ដែលតារាសម្ដែង ហង្ស សម្បើមស័ក្តិ មកលក់របស់របរ បែបនេះ ។

ប្រភពមួយ បាននិយាយថា កាលដែលលោក ហង្ស សម្បើមស័ក្តិ មកលក់បែបនេះ អាចជាការរកប្រាក់ ក្រៅពីអាជីពសិល្បៈ ដែលគ្មានលំនឹងពិតប្រាកដ ព្រោះសិល្បៈខ្មែរបច្ចុប្បន្ន រកលុយទិញខោអាវ ទិញក្រែមម្សៅ មិនទាំងគ្រាន់ផង ថតរឿងមួយបាន ១០០០ទៅ២០០០ដុល្លារ រយៈពេលពីរបីខែ ជាតម្លៃតួឯកទៀត។ ចុះទំរាំតួរាយរង? អ្នកដែលតស៊ូបាន ពិតជាគួរឲ្យសរសើរ ។ ចំណែកការមកលក់ប្រហិត របស់លោក ហង្ស សម្បើមស័ក្តិ មិនមែនជារឿងគួរឲ្យខ្មាសអៀនទេ ព្រោះការរកស៊ី ទោះលក់អីក៏ដោយ ធ្វើអ្វីក៏ដោយ មិនមែនរឿងអាក្រក់ទេ កុំតែធ្វើអ្វី ដែលមិនគប្បី ជាមួយសង្គម ទើបជារឿងមិនល្អ ។ ចំណុចនេះ អាចជាគំរូដ៏ល្អ សម្រាប់តារាសម្ដែងខ្លះ ទិញម្ហូមតាមផ្លូវសុទ្ធតែ ពាក់ម៉ាស់ ខ្លាចគេដឹងថា ខ្លួនជាតារាហូបម្ហូម តាមផ្លូវ ។

គេហទំព័រ LookingTODAY មិនអាចសុំការបំភ្លឺពី លោក ហង្ស សម្បើបស័ក្តិ បានទេ នៅពេលនេះ ។ LookingTODAY នឹងព្យាយាមទាក់ទងទៅលោក ហង្ស សម្បើបស័ក្តិ ដើម្បីឲ្យលោកមកបកស្រាយ ពីបញ្ហានេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល