ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមដំណើរដោយមន្រ្តីជាន់ខ្ពស់ជាច្រើននាក់ផ្សេងទៀត នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤នេះ បានអញ្ជើញដល់គេហដ្ឋានសពលោក ជុំ ហ៊ល អតីតអភិបាលខេត្តព្រះសីហនុ ក្នុងសម័យរដ្ឋកម្ពុជា នាទសវត្សរ៍ឆ្នាំ៨០-៩០ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព។

លោក ជុំ ហ៊ល បានទទួលមរណភាពកាលពីវេលាម៉ោង ៤ និង៤០នាទី ព្រឹកថ្ងៃអាទិត្យ ទី៥ ខែតុលា ក្នុងវ័យ៨៤ឆ្នាំ ដោយរោគាពាធ។ លោក ជុំ ហ៊ល បានបន្សល់នូវស្នាដៃជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ហើយរូបលោក ក៏ទទួលបានការគោរពស្រឡាញ់ពីប្រជាពលរដ្ឋខ្លាំងណាស់ផងដែរ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល