កាលពីថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ១៩៧១ Intel បានបង្កើតឡើងនូវគំរូ Processor មួយដំបូងបង្អស់
នៅលើពិភពលោក ដែលមានសមត្ថភាពអាចបង្កើតបាននូវកម្មវិធី model Intel 4004,ហើយ
កាលពីថ្ងៃម្សិលម៉ិញគឺថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ២០១១ គឺជាថ្ងៃរំលឹកខួបអនុស្សាវរីយ៍គំរប់ទី៤០
របស់គំរូ Processor ដំបូងបង្អស់មួយនេះ ។
រាល់សមិទ្ធិផល Processor បានក្លាយជាក្បាលម៉ាស៊ីននៃបដិវដ្តន៍ Digital មួយដែលវាបាន
ធ្វើការផ្លាស់ប្តូរនូវជីវភាពរស់នៅរបស់មនុស្សជាតិតាមបែបផែនមួយមិននឹកសា្មនដល់នៅ
ក្នុងរយៈកាលប៉ុន្មានទសវត្សកន្លងមកនេះ។ ប្រជាធិបតេយ្យបនីយកម្មនៅក្នុងការទទួលបាន
ពត៌មាន បានចូលរួមចំណែកធ្វើអោយពិភពលោកកាន់តែមានតុល្យភាពជាងមុន ។
Processor Intel 4004 តាំងពីចាប់ផ្តើមផលិតដំបូងនោះគឺមានល្បឿនត្រឹមតែ ៧៤០kHz
ប៉ុណ្ណោះ ហើយរយៈពេល ៤០ឆ្នាំក្រោយមក កូនចៅរបស់ Intel 4004 នេះ ជាក់ស្តែងគឺ
រាល់គំរូ Intel Core i ជំនាន់ទីពីរ មានល្បឿនរហូតដល់ជិត ៤GHz ដែលប្រហាក់ប្រហែល
នឹង ៤.០០០.០០០kHz ដែលស្មើនឹងប្រមាណជា ៥.៤០០ដងឯណោះ ។
ប្រសិនជាធ្វើការប្រៀបធៀបជាមួយ Intel 4004 នេះ បណ្តា Processor 32nm ពេលបច្ចុប្បន្ន
របស់ Intel ក្រៅតែពីមានល្បឿនលឿនជាង ៥០០០ ដងនោះ transistor នីមួយៗរបស់វាក៏
មានកំរិតប្រើប្រាស់ថាមពលមានកំរិតមួយទាបជាងប្រហែលជា ៥០០០ដងផងដែរ។ ក្រៅ
ពីនោះតំលៃកត្តារបស់ transistor នីមួយៗក៏មានការថយចុះប្រមាណជា ៥០.០០០ ដែរ។
Processor Intel 4004 មាន die ចំនួន ២៣០០ transistor ខណៈពេលដែលល Processor
របស់ Intel Core i ជំនាន់ទីពីរមានរហូតដល់ប្រមាណជា ១ពាន់លាន transistor នៅខាង
ក្នុងនោះ។ នេះជាចំណុចលើសខ្វះគ្នាដ៏ច្រើនលើសលប់មួយមិនអាចពណ៌នាបាន គឺត្រឹម
តែរយៈពេល ៤០ឆ្នាំប៉ុណ្ណោះ ។
PC បានបង្ហាញខ្លួនគិតមកដល់ពេលនេះគឺមានរយៈពេលប្រហែលជា ៣០ឆ្នាំហើយ ។ រីឯ
ខួរក្បាលរបស់វាវិញគឺ Processor នេះមានរយៈពេល ៤០ឆ្នាំមកហើយដែរ ។ បើគិតចាប់
តាំងពីពេលនោះរហូតមកពេលបច្ចុប្បន្ន PC បានធ្វើការផ្លាស់ប្តូរជាច្រើនដើម្បីប្រែក្លាយជា
ឧបករណ៍មួយដ៏មានប្រយោជន៍នៅក្នុងជីវិតរស់នៅរបស់មនុស្ស ,ការពេញនិយមកាន់តែ
ខ្លាំងឡើងៗ និងកាន់តែមានឥទ្ធិពលយ៉ាងសំខាន់នៅក្នុងជីវិតរស់នៅរបស់មនុស្សជាតិ
ទៀតផង ។ ....៤០ឆ្នាំក្រោយចូរយើងក្រឡេកមកមើល Core i ជំនាន់ទីពីរនេះវិញ តើវាមាន
សភាពដូចជា Intel 4004 នេះដែររឺទេ ? ចុះចំណែក PC នឹងវិវឌ្ឍន៍ទៅដល់ណា ? ដូច្នេះមាន
តែរង់ចាំមើលប៉ុណ្ណោះ ៕
ប្រភព៖ VOZ
ដោយ៖ រស្មី