CamNews

ប្រធានាធិបតី ប្រទេសហ្វីលីពីន ស្នើរឲ្យប៉ាក់គីអៅ ចូលនិ​​វត្ដពីអាជីពជាកីឡាករ

ព័ត៌មានកីឡា៖ ប្រភពព័ត៌មានអន្ដរជាតិ បានចុះផ្សាយឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសហ្វីលីពីន​បាន​ចេញ​សេចក្ដីថ្លែងការណ៍ ស្នើរឲ្យកីឡាករ ប៉ាក់គីអៅ ចូលនិវត្ដពីអាជីពជាកីឡាករប្រដាល់ ក្រោយពីលោក​មាន​ការខ្វាយខ្វល់ នឹងយកចិត្ដទុកដាក់​ដល់សុខភាព​ និងកិច្ចការនយោបាយវិញ។

ប្រធានាធិបតី នៃប្រទេសហ្វីលីពីន លោក Benigno Aquino មានបំណងចង់ ឲ្យកីឡាករដ៏ឆ្នើមប្រចាំប្រទេស​របស់លោក គឺកីឡាករ ប៉ាក់គីអៅ ចូលនិវត្ដពីអាជីពជាកីឡាករ ហើយងាកមកមើល និង យកចិត្ដទុកដាក់ លើកាតព្វកិច្ចក្នុងវិស័យនយោបាយវិញ ខណៈដែល​រូបលោកគឺជា សមាជិកមួយរូប ក្នុងសភា។ ប្រភពព័ត៌មានបន្ដទៀតថា ការព្រួយបារម្មណ៍នេះមិនត្រឹមតែ ផ្ដោតសំខាន់តែលើ កិច្ចការនយោបាយ​នោះទេ ប៉ុន្ដែក៏មានចំណែកដល់​ បញ្ហាសុខភាព ផងដែរ ខណៈដែល ប៉ាក់គីអៅ បានចំណាយទុនសុខភាពយ៉ាង​ឈឺចាប់ រហូតដល់ដំណាក់កាលវះកាត់ ទៀតផង ។ ហើយសម្រាប់ការមើលឃើញនៃការតស៊ូ​នេះ លោក Benigno Aquino កាន់តែមានការព្រួយបារម្មណ៍ខ្លាំង​ ខ្លាចកីឡាករជួបហានិភ័យខ្ពស់ ដូចកីឡាករ​​ Muhammad Ali ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ boxingscene