ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ២៧ នាក់ បានស្លាប់បាត់បង់ជីវិតដោយសារតែពុលស្រា ពីទីក្រុង Mumbai ភាគខាងលិច ប្រទេសឥណ្ឌានេះបើតាមការគូសបញ្ជាក់អោយដឹងពីមន្ត្រីប៉ូលីស ក្នុងស្រុក ។

ប្រភពដដែលបន្តអោយដឹងថា ៖ បងប្អូនជនក្រីក្រ និង អនាថា ពី តំបន់ អាណាធិបតេយ្យ តំបន់ Malad នោះ បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីទទួលទាន ស្រា នាព្រឹកព្រលឹមថ្ងៃពុធកន្លងទៅនេះ ។ ទន្ទឹម នឹងមានសេចក្តីរាយការណ៍ ថាមានមនុស្ស បានស្លាប់បាត់បង់ជីវិត ដោយសារតែពុលស្រាក្នុងនោះ ច្រើននាក់ផ្សេងទៀត ប្រមាណ ៣០ នាក់ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនៅឡើយស្រប មានការភ័យខ្លាចថាតួរលេខអ្នកស្លាប់ អាចនឹងកើនឡើង ។

ករណីស្លាប់ ដោយសារតែ ពុលសុរា បានកើតឡើងជាញឹកញ៉ាប់ នៅក្នុងប្រទេសឥណ្ឌា ជាពិសេស នៅតាមតំបន់ជនក្រីក្រ បន្ទាប់ពីពួកគេទិញស្រាតម្លៃថោកមកទទួលទាន ។ពាក់ព័ន្ធនឹងករណីពុល សុរាចុងក្រោយគេបំផុតលើកនេះ ជនសង្ស័យម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ។

លោកស្រី Tayra Khan ភរិយាជនរងគ្រោះ ផ្តល់ជាកិច្ចសម្ភាសន៍ ដល់ កាសែតក្នុងស្រុក Mid-Day អោយដឹងថា ប្តីលោកស្រី ត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ នៅ ព្រឹកថ្ងៃព្រហស្បត្តិ៍ បន្ទាប់ ពីមានអាការៈក្អួតចង្អោរ និង ឈឺក្រពះ ។ មិនយូរប៉ុន្មាន ពោល រយៈពេល ៣ ម៉ោងក្រោយ គាត់ ក៏ បានស្លាប់បាត់បង់ជីវិត ដោយបន្សល់ទុកអោយលោកស្រី នៅ ជាមួយ នឹងកូនតូចៗ៣នាក់ ផ្សេង ទៀត៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី