CamNews

ពៅ លីដា ៖ "ផ្ទះ​វីឡាថ្មី ជាញើសឈាម​ផ្ទាល់របស់​ខ្ញុំ និងគ្រួសារ មិនមែន​ជាកាដូ ឬអំណោយ អ្នកណា​ឡើយ"

ភ្នំពេញ៖ នៅសល់តែពីរថ្ងៃ ទៀតប៉ុណ្ណោះ កញ្ញា ពៅ លីដា ជាតារាសម្តែងស្រី សម្បុរស្រអែមស្រស់ នឹងរៀបចំពិធីឡើងគេហដ្ឋានថ្មី នៅក្នុងបុរីពិភពថ្មី ។ ទន្ទឹមជាមួយគ្នានេះ ពៅ លីដា ក៏បានប្រកាសដោយចំហរថា សម្រាប់លុយដែលទិញវីឡាថ្មីនោះ គឺគ្មានអ្នក ណាចាំឧបត្ថម្ភពីក្រោយខ្នង ដូចព័ត៌មានធ្លាប់លេចឮឡើយ ។

ថ្លែងប្រាប់ Looking TODAY តាមទូរស័ព្ទ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤នេះ ពៅ លីដា បានបញ្ជាក់ថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤ នេះ នាងនិងគ្រួសារ បានរៀបចំពិធីឡើង គេហដ្ឋានថ្មី នៅក្នុងបុរីពិភពថ្មី នៅម្តុំផ្សារដីហុយ ដោយការរៀបចំពិធីជប់លៀងនេះ តាមគម្រោង គឺនាងអញ្ជើញភ្ញៀវទាំងអ្នកសិល្បៈ និងក្រៅសិល្បៈ ត្រឹមតែ៣០តុប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងការរៀបចំឡើង វីឡាថ្មីនេះ ត្រូវបានតួឯកស្រីក្នុងរឿង “ត្រីមាស” បានឲ្យដឹងថា "វីឡាមួយនេះខ្ញុំ និងគ្រួសារបានទិញ ប្រមាណជាង ២ឆ្នាំហើយ គ្រាន់តែការទិញបានភ្លាមៗ ខ្ញុំមិនបានរៀបចំពិធីឡើងភ្លាមទេ គឺទៅរស់នៅតែម្តង ។ ទើបតែពេលនេះខ្ញុំ សន្សំលុយបានគួរសម ក៏រៀបចំកម្មវិធី អញ្ជើញភ្ញៀវ ប្រហែលជា ៣០តុ ក្នុងបំណងណែនាំឲ្យមិត្តភក្តិសិល្បៈ បានស្គាល់ផ្ទះនិងរៀបចំពិធីសូត្រមន្ត លើករាសីផង" ។

កញ្ញា ពៅ លីដា ក៏សូមច្រានចោល ទៅលើព័ត៌មាននាពេលកន្លងមក ធ្លាប់លេចឮថា មានអ្នកចាំទំនុកបម្រុង ចំណាយលុយទិញវីឡា ឲ្យនាងនោះថា "លុយទិញផ្ទះ ទាំងអស់ គឺជាញើសឈាមផ្ទាល់របស់ខ្ញុំ និងគ្រួសារមិនមែន ជាកាដូឬក៏អំណោយ របស់អ្នកណានោះទេ ហើយខ្ញុំពិតជាអន់ចិត្តខ្លាំងណាស់ ព្រោះថាព័ត៌មានបែបនេះ ធ្វើឲ្យអាប់ឱនដល់កិត្តិយសរបស់ខ្ញុំ និងគ្រួសារ " ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល