ផលិតផលថ្មីរបស់ Shreddies មានសមត្ថភាពចម្រាញ់បំបាត់ក្លិនអាក្រក់ជាងក្លិនផោន បានជារាប់រយដង ស័ក្ដិសមជាមួយអ្នកពូកែដើរខ្យល់។

សម្រាប់អ្នកដែលតែងតែធ្វើឱ្យមនុស្សនៅជុំវិញខ្លួន ត្រូវរត់ចេញឆ្ងាយ ដោយសារតែការបញ្ចេញ “ខ្យល់សំណល់” របស់ខ្លួន នោះខោទ្រាប់បំបាត់ក្លិន ដែលទើបនឹងត្រូវបានឧទ្ទេសនាម ដោយក្រុមហ៊ុន Shreddies គឺពិតជាជម្រើសល្អ និងសមហេតុផល។

ខោទ្រនាប់ Shreddies អាចបំបាត់ក្លិនអាក្រក់នៃ “ខ្យល់សំណល់” របស់មនុស្ស

ប្រភពព័ត៌មានឱ្យដឹងថា ខោទ្រនាប់ Shreddies មានផ្ទុក Zorflex ដែលជាសារធាតុមួយ ត្រូវបានគេប្រើប្រាស់នៅក្នុងសម្លៀកបំពាក់ជីវសាស្ដ្រ។ ក្រុមហ៊ុន Shreddies ដែលមានទីស្នាក់ការធំនៅក្នុងទីក្រុង Loughborough តំបន់ Leicestershire ប្រទេសអង់គ្លេស អះអាងថា ខោទ្រនាប់ Shreddies មានសមត្ថភាពកំចាត់ក្លិនអាក្រក់ខ្លាំងដល់ទៅ ២០០ដង ធៀបនឹងខោធម្មតា។ បន្ទាប់ពីបានឆ្លងកាត់ការបោកគក់ សសៃអំបោះ carbons នឹងសម្រួលមុខងាររបស់វាឡើងវិញ។

នៅក្នុងកិច្ចសម្ភាសមួយ ជាមួយទំព័រ NY Daily News អ្នកនាំពាក្យរបស់ក្រុមហ៊ុន Shreddies ឱ្យដឹងថា ខោទ្រនាប់ Shreddies សមស្របជាមួយមនុស្សគ្រប់រូប មិនថាតែមនុស្សមានសុខភាពល្អ ឬមនុស្សមានជម្ងឺផ្នែករំលាយអាហារ រលាកពោះវៀន។ល។ ហើយផលិតផលនេះ ក៏មានប្រភេទសម្រាប់បុរស និងស្ដ្រី។

ផលិតផលនេះ ផលិតឡើងសម្រាប់មនុស្សគ្រប់រូប ទាំងបុរស និងស្ដ្រី

តាមការពិត ទល់ខ្យល់គឺជាមូលហេតុដែលនាំឱ្យមានការដើរខ្យល់។ អាការៈនេះ បាន និងកំពុងធ្វើឱ្យប៉ះពាល់ដល់មនុស្សរាប់លាននាក់ នៅលើពិភពលោក។ ដោយសារយល់អំពីផលវិបាកនេះ ក្រុមហ៊ុនបានធ្វើការពិសោធដើម្បីបង្កើតផលិតផលនេះ តាំងពីឆ្នាំ ២០០៨ ក្នុងបំណងរួមចំណែកជួយកែលំអជីវភាពរបស់ប្រជាជនអង់គ្លេស និងមនុស្សទូទាំងសកលលោក។

អត្ថបទសំខាន់ៗគួរឱ្យចាប់អារម្មណ៍ ៖

តារាកូរ៉េ ស្រស់ស្អាត ក្នុងឈុតអាវយឺតក្រាស់ សម្រាប់រដូវត្រជាក់

ទស្សនាស្ទីលប្រើប្រាស់សម្លៀកបំពាក់ របស់តារាហូលីវូដ

Selena Gomez ស្រស់ស្អាត ក្នុងឈុតម៉ូដែលរបស់ Adidas

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Metro/Nydailynews