ការរួមភេទរវាងនារី និងនារីត្រូវបានគេចាត់ទុកថា អត្រាគ្រោះថ្នាក់ដោយសារការឆ្លងជំងឺ
កាមរោគ និងអេដស៍តិចតួចបំផុត។ ពួកគេធ្វើការរួមភេទ តាមរយះតាមការបំបោស
អង្អែល តាមរន្ធយូនី តាមគូទដោយធ្វើការសកបញ្ចូលឧបករណ៍ទៅក្នុងរន្ធភេទឬគូថ។
ការប្រព្រឹត្តិបែបនេះគឺដើម្បីបំពេញចិត្តគ្នាទៅវិញទៅមក។ ប៉ុន្តែមានចំនុចមួយចំនួនដែល
អ្នកត្រូវតែដឹង និង ជៀសវាងដើម្បីសុខភាពផ្លូវភេទ។ ខាងក្រោមនេះ គឺជាវិធីមួយចំនួន
ដែលអ្នកគួរតែជៀសវាង៖

១. ផ្លាស់ប្តូរស្រោមអនាម័យថ្មីជានិច្ចរាល់ពេលចែករំលែកឧបករណ៍រួមភេទទៅដៃគូ
ប្រសិនបើអ្នករួមភេទជាមួយដៃគូរ ដោយប្រើប្រាស់ឧបករណ៍រួមភេទ សូកចូលទៅក្នុង
អវយវៈភេទរបស់អ្នក និងដែគូរអ្នកនោះ វាគឺជាកត្តាប្រឈមមុខខ្ពស់ ក្នុងការចំលងជំងឺ
ផ្សេងៗ ជាពិសេសគឺជំងឺអេដស៏តែម្តង។

២. ជៀសវៀងប្រើប្រាស់ប្រេងជំនួយដែលមិនដឹងប្រវត្តិច្បាស់លាស់
សូមប្រើប្រាស់តែទឹករំអិលដែលប្រើប្រាស់សំរាប់ជំនួយដល់ការរួមភេទ ដែលត្រូវបាន
ទទួលស្គាល់ដោយក្រសួងសុខាភិបាលកម្ពុជា ឧទាហរណ៍ដូចជាៈ ណាំបឺវ័នភ្លឺស
(Number One Plus)ជាដើម។ កុំប្រើឡេប្រភេទដូចជា៖ Vaseline(ឡេថែរក្សាស្បែក) ឬ
សារធាតុរំអិលមួយចំនួនដែលប្រើសំរាប់សំលាប់មេជីវិតឈ្មោលពីព្រោះ វាអាចធ្វើអោយ
អ្នកឈឺចាប់ និងរមាស់។

៣. ការធ្វើអនាម័យ
សូមលាងសំអាតនូវឧបករណ៍ដែលអ្នកប្រើប្រាស់សំរាប់រួមភេទនោះជាមួយសាប៊ូនិងទឹក
ក្តៅ។ប្រសិនបើដៃរបស់អ្នកមានដំបៅ ឬ មានរលាត់ស្បែកនោះសូមប្រើស្រោមដៃស្បើង
ពាក់ការពារមុនពេលអ្នកប្រើម្រាមដៃសូកបញ្ចូលទៅក្នុង រន្ធយូនីរបស់អ្នក ឬ ដៃគូរអ្នក។
សូមចងចាំថា ក្រចកដៃអាចធ្វើអោយអ្នកមានរបួស ឬបំផ្លាញភ្នាសរំអិល ដូចនេះអ្នកគួរ
កាត់វាចេញ។

៤. ឈាមរដូវ
កំឡុងពេលមានរដូវការចេញឈាមអាចកើតឡើងបាន ប្រសិនបេអ្និកប្រើវិធីសាស្ត្រមួយ
ចំនួនដែលធ្វើអោយមានរបួស ក្នុងការរួមភេទ។ សូមអ្នកធ្វើការប្រុងប្រយត្ន័ចំពោះឈាម
មួយចំនួនដែលមាននៅក្នុងមាត់ រន្ធទ្វាមាស រន្ធគូថ។ល។ ពីព្រោះអ្នកអាចនឹងឆ្លងមេរោគ
អេដស៍ និងកាមរោគពីដៃគូររបស់អ្នកបានដោយងាយ។

៥. ដំណើរអស់រដូវ
នៅពេលជិតអស់រដូវ នារីបង្កើតទឹករំអិលធម្មជាតិបានមិនច្រើនឡើយ ពិសេសជាងនេះ
ភ្នាសរំអិលងាយនឹងឆាប់ខូច ដូចនេះអ្នកត្រូវប្រើទឹករំអិល ណាំបឺវ័នភ្លឺស(Number One Plus)
ដើម្បីជួយក្នុងការរួមភេទ។

ដោយៈ វណ្ណៈ
ប្រភពៈ healthandlove