ភ្នំពេញ៖ តារាចម្រៀង ល្បីល្បាញជាងគេ ក្នុងផលិតកម្ម ភ្លេងរីខដ កញ្ញា វ៉ានីឡា ត្រូវបានគេសង្ស័យ ទៅលើភាពហ៊ឺហារ សម្ញែងសំភារៈនិយម របស់នាងទៅលើ ទំនាក់ទំនងស្នេហាជាមួយកន្លង់ ឯនាយសមុទ្រ។ គ្រាន់តែព័ត៌មាននេះ ត្រូវបណ្ដាញសារព័ត៌មានផ្សព្វផ្សាយ មិនបានប៉ុន្មានផង បងប្អូន វ៉ានីឡា នៅក្រៅប្រទេសនាំគ្នា ផ្អើលឆោឡោ ព្រោះមិនដឹងថា នាងលួចមានទំនាក់ទំនង ស្នេហាគ្នា ទាំងពីពេលណា ។ ពួកគេមិនដឹងទាល់តែសោះ រួចក៏បានខលទូរស័ព្ទមកម្ដាយ វ៉ានីឡា ភ្លាមៗ ។ សូម្បីតែមិត្តភក្តិ របស់ វ៉ានីឡា ក៏ចោទសួរគ្រប់ៗគ្នា ធ្វើឲ្យនាងរកពេលដកដង្ហើម ស្ទើរតែមិនចង់បាន ជាមួយនឹងការឆ្លើយ សំណួរដ៏ច្រើនមហាសាល ពីមនុស្សជុំវិញខ្លួន ។

តារាចម្រៀងស្រីស្រស់សោភា វ៉ានីឡា បាននិយាយប្រាប់ LookingTODAY ថា នាងហាក់ហួសចិត្តបន្តិច ចំពោះដំណឹងនេះ ព្រោះគ្រាន់តែព័ត៌មាន ផ្សាយភ្លាម អ្វីដែលធ្វើមុនគេ គឺបើកមើល ហ្វេសប៊ុក របស់នាង ថា ហ៊ឺហារ ដូចអ្វីដែលគេនិយាយឬអត់ ? វ៉ានីឡា មើលទៅដូចជាគ្មានភាព ហ៊ឺហារអ្វី ទាល់តែសោះ ព្រោះនាងមិនបានសម្ញែង ជាលុយកាក់ ឬគ្រឿងប្រើប្រាស់ ទំនើបៗឡើយ គឺធម្មតាៗដូចតារាសិល្បៈដទៃ ។

ចំណែករឿង បុរសឯនាយសមុទ្រនោះវិញ វ៉ានីឡា សូមសម្បថដាក់ជីវិត ព្រោះនាងមិនបានទាក់ទង អ្នកណាឡើយ បើមានមែន មិនខ្លាចអ្វីនឹង និយាយនោះទេ ព្រោះនាងគិតថា អ្នកណាក៏គង់នឹងមានគូដូចគ្នា។ ទាក់ទងនឹងមុខ របរបច្ចុប្បន្ន វ៉ានីឡា មានហាងមួយ នៅផ្សារផេនសល មាត់ទន្លេ ដោយពេលទំនេរ គឺទៅលក់ខ្លួនឯងផ្ទាល់ មិនបានគិតថា ខ្លួនឯងជាតារាជាផ្កាយលើមេឃ លក់ដូរដូចអ្នកធម្មតាម្នាក់ មិនកើតនោះទេ ។

ចំណែកព័ត៌មានថា វ៉ានីឡា មានចំណងស្នេហ៍ជាមួយបុរសឆ្លងទ្វីបនោះ នាងមិនថាអ្វីទេ ព្រោះព័ត៌មាន តែងតែមានបែបនេះ ជាធម្មតា ។ តារាជា មនុស្សក្នុងក្រសែរភ្នែកមហាជន ត្រូវមានការចាប់អារម្មណ៍ ជារឿងធម្មតា នរណាៗក៏មាន បើគេមិនចាប់អារម្មណ៍ទើបចម្លែក ។ សម្រាប់បច្ចប្បន្ន វ៉ានីឡា ហាក់មមាញឹកក្នុង ការថតចម្រៀងថ្មីៗ ដើម្បីបំពេញ ចិត្តមិត្តយុវវ័យ ដែលកំពុងតែ និយមគាំទ្រនាង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល