ភ្នំពេញ៖ ទើបតែចូលមកជ្រក នៅក្នុងទ្រនំផលិតកម្មសាន់ដេ មិនទាន់បានក្ដៅគូថស្រួលបួល
ផង ស្រាប់តែថ្មីៗនេះ កញ្ញា គង់ សុកញ្ញា ហៅ អែនជី បានធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅដល់
មហាជនដែលតាមដានសង្គមសិល្បៈ និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក
ពីព័ត៌មានមួយ ដែលត្រូវបានគេហទំព័រ LookingTODAY ចុះផ្សាយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ
២០១៣ ដោយដាក់ចំណងជើងថា "អេនជី សិចស៊ីខ្លាំង អង្គុយរហូតដល់ចេញខោក្នុង នៅកម្ម
វិធីសម្ពោធស្រា Hennessy" ។

បន្ទាប់ពីគេហទំព័រ LookingTODAY បានចុះផ្សាយនូវព័ត៌មាននេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញ
ទំនាក់ ទំនងសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល នឹងបាន Shear តៗគ្នាពាសពេញហ្វេសប៊ុក បាន
ធ្វើឲ្យតារាចម្រៀងចំណូលថ្មី ប្រចាំផលិតកម្មសាន់ដេ កញ្ញា អែនជី មានអារម្មណ៍ខ្វាយខ្វល់ និង
មិនសូវស្រណុកចិត្តឡើយ ពេលបានឮព័ត៌មានមិនសូវល្អបែបនេះ មកដល់ត្រចៀក ។

ដោយមិនបង្អែរបង្អង់ឲ្យពេលវេលាកន្លងផុតយូរឡើយ ទៅលើការភ័ន្តច្រឡំ ចំពោះព័ត៌មាន
ខាងលើនេះ ស្រាប់តែនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ កញ្ញា អែនជី បានចេញមុខច្រានចោល
ព័ត៌មានថា នាងសិចស៊ីខ្លាំងអង្គុយរហូតដល់ចេញខោក្នុងនៅកម្មវិធីសម្ពោធស្រា Hennessy នេះ
ភ្លាមៗ ។

ជុំវិញព័ត៌មាននេះ កញ្ញា អែនជី បានបកស្រាប់ប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងតាម
ទូរស័ព្ទថា "តាមពិតទៅពត៌មាន ថាខ្ញុំស្លៀករ៉ូបចេញខោក្នុងនោះ គឺមិនពិតទេបង...! ខ្ញុំសុំច្រាន
ចោលព័ត៌មាននេះទាំងស្រុង ព្រោះថាព័ត៌មាននេះ ខ្ញុំមិនអាចទទួលយកបានឡើយ ។ ដោយ
សារតែនៅពេលដែលខ្ញុំ ទៅធ្វើសន្និសីទកាសែត ឲ្យក្រុមហ៊ុនស្រា Hennessy នាពេលនោះ
ខ្ញុំមានការដ្បិតត្បៀតខ្លាំងណាស់បង...! រឿងការអង្គុយហ្នឹង ព្រោះអីនៅខាងមុខខ្ញុំ គឺសុទ្ធតែ
កាមេរ៉ារបស់បងៗអ្នកកាសែត និងកាមេរ៉ាបងៗទូរទស្សន៍ ដូច្នេះខ្ញុំ មិនអាចប្រហែសចំពោះ
ការអង្គុយនេះបានឡើយ " ។

ស្រីស្រស់ អែនជី បានបន្តទៀតថា "គេថាខ្ញុំអង្គុយចេញខោក្នុងនោះ គឺមិនពិតទេ តាមពិតទៅ
វាគឺជាស្រមោលតែប៉ុណ្ណោះ ព្រោះអីក្នុងកម្មវិធីនោះ ខ្ញុំបានអង្គុយគងទាក់ខ្លារហូត ព្រោះតែខ្ញុំ
ស្លៀករ៉ូបលើជង្គង់ ពិបាកអង្គុយធម្មតា ។ ខ្ញុំសូមប្រាប់បងថា

ពេលដែលខ្ញុំអង្គុយគងទាក់ខ្លាមានចន្លោះតូចនៅខាងមុខ ប៉ុន្តែនៅពេលបងៗអ្នកកាសែតគាត់
ថតទៅ គឺឃើញស្រមោលខ្មៅ អ៊ីចឹងទៅ... រហូតដល់ធ្វើឲ្យគាត់យល់ច្រឡំបែបនេះ ។ ខ្ញុំសូម
បញ្ជាក់ប្រាប់បងម្តងទៀតថា ចំពោះព័ត៌មានថា ខ្ញុំស្លៀករ៉ូបចេញខោក្នុងនោះ ខ្ញុំមិនអាចទទួល
យកបានឡើយបង...! ព្រោះវាមិនមែនការពិត ..!"។

សូមបញ្ជាក់ថា កញ្ញា អែនជី ទើបតែក្លាយទៅជាតារាចម្រៀង នៅក្នុងផលិតកម្មសាន់ដេ មិន
ទាន់បានកន្លះឆ្នាំស្រួលបួល នោះឡើយ ស្រាប់តែមានព័ត៌មានយ៉ាងក្តៅគគុក បែបនេះមកលើ
នាង ។ មូលហេតុដែលធ្វើឲ្យនាង ចេញមុខបកស្រាយភ្លាមៗបែបនេះគឺដោយសារតែនាង មិន
ចង់ឲ្យមានការយល់ច្រឡំ ពីសំណាក់មហាជនទូទៅ ដែលតែងតែគាំទ្រនាង និងមិនចង់ឲ្យបាត់
ប្រជាប្រិយភាព ខណៈនាងទើបតែមកដល់ទ្រនំថ្មី ដោយសារតែរឿងយល់ច្រឡំបន្តិចបន្តួចបែប
នេះឡើយ ៕

ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអពិល