ចាប់តាំងពី Apple បង្ហាញខ្លួន iPhone 5 ជាមួយ chip A6 (ដែល Apple ជាអ្នករចនា
ម៉ូដ ហើយជួល Samsung ផលិត) ដែលក្នុងនោះការបញ្ចុះ ដំឡើងតំលៃ គឺអាស្រ័យ
លើ Samsung ហើយពេលនេះការសហការគ្នារវាងក្រុមហ៊ុនទាំងពីរកំពុងជួបបញ្ហា
មិនល្អ។

បញ្ហានេះកាន់តែឃើញច្បាស់ថែមទៀត នៅពេលថ្មីៗនេះគេហទំព័រមួយនៅកូរ៉េខាងត្បូង Chosun
llbo បានឲ្យដឹងថា Samsung នឹងដំឡើងតំលៃឧបករណ៍ Hardware ឡើងដល់ 20% លើផលិតផល
របស់ Apple រួមមាន iPhone/iPod និង iPad។ ដូច្នេះ នេះគឺជាលើកដំបូងហើយដែល Samsung
ចេញសេចក្តីសំរេចចិត្ត ដំឡើងតំលៃលើបណ្តាឧបករណ៍ Mobile ដែលមាន Logo Apple។ ជាក់
ស្តែង ទោះចង់រឺមិនចង់ សាជីវកម្មអាមេរិចដ៏ល្បីមួយនេះ មិនមានជម្រើសណាផ្សេងទៀតក្រៅពី
ការបង្ខំចិត្តទទួលយកតាមការសំរេចចិត្តនេះ នោះឡើយ។

Chosun llbo មិនបានប្រាប់ពីមូលហេតុដែលធ្វើឲ្យ Samsung ចេញសេចក្តីសំរេចចិត្តនេះទេ។
ប៉ុន្តែ បើទោះជាមិននិយាយ ក៏យើងទាំងអស់គ្នាអាចដឹងដែរថា សកម្មភាពរបស់សាជីវកម្មកូរ៉េ
ខាងត្បូងដូច្នេះ គឺគ្មានអ្វីក្រៅពីទំនាក់ទំនងមិនល្អរវាងក្រុមហ៊ុនទាំងពីរ ដែលតែងតែប្តឹងផ្តល់គ្នា
នោះទេ៕

ដោយ៖ សិលា
ប្រភព៖ tte