-អង្គភាពប្រឆាំងអំពើពុករលួយ ដោះលែងព្រះរាជអាជ្ញារង តុលាការយោធាវិញហើយ

ភ្នំពេញ ៖ បើទោះបី រហូតមកដល់ រសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៣ នេះ មិនទាន់មានការ
បញ្ជាក់ជាផ្លូវការ ពី សំណាក់អង្គភាព ប្រឆាំងអំពើពុករលួយក៏ ដោយ ប៉ុន្ដែ យោងតាមប្រភពព័ត៌
មានដែល សុំមិនបញ្ចេញឈ្មោះ បានលួចបង្ហើបថា ព្រះរាជអាជ្ញារង នៅតុលាការយោធា លោក
ម៉ែន ហុង ពាក់ផ្កាយ២ និងកូនប្រុស ជាក្រឡាបញ្ជី របស់អយ្យការ ព្រមទាំង បក្ខពួក ២នាក់ផ្សេង
ទៀត ក្នុងនោះមាន ម្នាក់ជាជនជាតិអង់គ្លេស សង្ស័យជាប់បទ ល្មើសពុករលួយជាច្រើនករណី
ដែលបានធ្វើ កន្លងមក ។

ប្រភពព័ត៌មាន ដែលបានលួចបង្ហើប ខាងលើនេះ បានឱ្យដឹងថា លោក ម៉ែន ហុង ត្រូវបានគេដឹង
ថា លួចយកដីរបស់អង្គភាព ដែលបច្ចុប្បន្នស្ថិតក្នុងខណ្ឌសែនសុខ យក ទៅធ្វើផ្ទះល្វែង ចំនួន ៦
ល្វែង តាំងពីឆ្នាំ ២០១២ ហើយជាប់សង្ស័យក្នុងការកិប កេងលុយចំពោះការដោះដូរទីតាំង ពីក្នុង
ខណ្ឌចំការមន ទៅខណ្ឌសែនសុខ ។

ជាមួយគ្នានេះ លោក ម៉ែន ហុង ក៏ត្រូវ បានគេសង្ស័យជាប់ពាក់ព័ន្ធ ការប្រព្រឹត្ដ អំពើពុករលួយជា
ច្រើនករណីផ្សេងទៀត ហើយកូនប្រុសរបស់ខ្លួនដែលពាក់ស័ក្ដិ ៤ ទើបនឹងចូលបម្រើការងារ ជា
ក្រឡាបញ្ជី មិនទាន់បាន ១ឆ្នាំផងនោះ ក៏ជាប់សង្ស័យ នឹងការប្រព្រឹត្ដអំពើពុករលួយជាច្រើន ករណី
ផងដែរ ។

ទន្ទឹមគ្នានេះ ប្រភពព័ត៌មានខាងលើក៏ បានឱ្យដឹងថា កាលពីពេលកន្លងទៅលោក ព្រះរាជអាជ្ញារង
ម៉ែន ហុង បានធ្វើអ្វីៗ ស្រេចតែចិត្ដ ដោយមិនបានឆ្លងកាត់ យោបល់ពីសំណាក់រដ្ឋមន្ដ្រី នោះឡើយ
ពោលគឺធ្វើអ្វីស្រេចតែអំណាច របស់ខ្លួន ប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយ បើតាមប្រភពខាង លើ ទង្វើរបស់លោក ម៉ែន ហុង អាចជាប់ពាក់ព័ន្ធ ដូចជា សម្ល
កំពិសអីចឹង ប៉ុន្ដែ ត្រូវ រង់ចាំការស៊ើបអង្កេត និងសួរនាំពីសំណាក់ អង្គភាព ប្រឆាំងអំពើពុករលួយជា
មុន សិន ។

គួរបញ្ជាក់ថា កម្លាំងមកពីអង្គភាពប្រឆាំង អំពើពុករលួយ របស់លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង
ដោយមានការ ចូលរួមសហការ ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំ ដោយមេបញ្ជាការរងអាវុធ
ហត្ថ លោកខេន សុវណ្ណ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៣ បានឃាត់ខ្លួនព្រះរាជអាជ្ញារងតុលា
ការយោធា ឈ្មោះម៉ែន ហុង និងកូន ប្រុស រួមជាមួយបក្ខពួកពីរនាក់ផ្សេងទៀត ម្នាក់ជាជនជាតិអង់
គ្លេស ។

ប្រតិបត្ដិការឃាត់ខ្លួនមន្ដ្រីតុលាការជាន់ ខ្ពស់យោធា រួមជាមួយបក្ខពួកខាងលើនេះ បានធ្វើឡើងដោយ
មានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅក្នុងហាងកាហ្វេមណ្ឌល
គិរី១ តាម បណ្ដោយផ្លូវលេខ៦៣ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

មេបញ្ជាការរងអាវុធហត្ថរាជធានីភ្នំពេញ លោកខេន សុវណ្ណ ដែលបានដឹកនាំកម្លាំង ចុះទៅចាប់ខ្លួន
ជនសង្ស័យទាំង៤នាក់ខាងលើនេះ មិនអាចធ្វើការអត្ថាធិប្បាយឱ្យបាន វែងឆ្ងាយ ជុំវិញ ករណីទាំង
នេះទេ គ្រាន់តែ បញ្ជាក់តាមទូរស័ព្ទយ៉ាងខ្លីថា ជនសង្ស័យចំនួន៤នាក់ ក្នុងនោះម្នាក់ជាជនបរទេស
ត្រូវបានចាប់ខ្លួន ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីអាវុធ ហត្ថមួយរូប ដែលចូលរួមក្នុងប្រតិបត្ដិការ ខាងលើនេះ បានឱ្យ
ដឹងថា ក្នុងចំណោមជន សង្ស័យទាំង៤នាក់នោះ មានម្នាក់ជាព្រះ រាជអាជ្ញារងតុលាការយោធា ឈ្មោះ
ម៉ែន ហុង និងកូនប្រុសរបស់ខ្លួនជាអ្នកបកប្រែ រីឯបក្ខពួកពីរនាក់ផ្សេងទៀត ម្នាក់ជាជនជាតិ អង់គ្លេស
មិនទាន់ត្រូវបានសមត្ថកិច្ចឬខាង អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់នោះ ទេ ។

មន្ដ្រីអាវុធហត្ថ មិនបានបញ្ជាក់ថា តើ ការចាប់ខ្លួនជនសង្ស័យទាំង៤នាក់ ជាប់ពាក់ ព័ន្ធនិងបទល្មើស
អ្វីនោះឡើយគ្រាន់តែដឹងថា ជារឿងពុករលួយ ។

ក្រោយការចាប់ខ្លួន នៅហាងកាហ្វេ មណ្ឌលគិរីទី១ ជនសង្ស័យទាំង៤នាក់ ត្រូវ បាននាំតាមរថយន្ដ
ឆ្ពោះទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសួរនាំបន្ដទៀត ជុំវិញ ករណីទាំងនេះ។

ក្រោយពីនាំខ្លួនជនសង្ស័យទាំង៤នាក់ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយរួចមក ជនសង្ស័យជន
ជាតិអង់គ្លេសវ័យប្រមាណ ជាង៥០ឆ្នាំ ត្រូវបាននាំខ្លួនឆ្ពោះទៅកាន់ សណ្ឋាគារណាណា នៅវេលា
ម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ១៥៤ សង្កាត់
ផ្សារថ្មីទី៣ ខណ្ឌដូនពេញដើម្បីឆែកឆេរបន្ទប់ ទីកន្លែងដែលជនសង្ស័យរូបនេះ ស្នាក់នៅជាបណ្ដោះ
អាសន្ន។

ប៉ុន្ដែនៅពេលកម្លាំងសមត្ថកិច្ចនាំជនសង្ស័យរូបនេះ ចេញពីសណ្ឋាគារវិញ ខណៈដែល អ្នកយកព័ត៌
មានទៅថតរូបភាព នៅកន្លែង កើតហេតុនោះ តំណាងសណ្ឋាគារវ័យជាង ៣០ឆ្នាំ បានចេញមករារាំង
មិនឱ្យថតរូប ដោយនិយាយថា ពុំមានអ្វីកើតឡើងនោះ ទេ គ្រាន់តែនាំមកយកឥវ៉ាន់តែប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដ ដែលនាំឱ្យមានការឃាត់ខ្លួនព្រះរាជអាជ្ញារង តុលាការយោ
ធាលោកម៉ែន ហុង និងកូនប្រុស រួមជាមួយបក្ខពួកពីរនាក់ផ្សេងទៀតនោះ មិនទាន់មានការបញ្ជាក់ជា
ផ្លូវការពីអង្គភាព ប្រឆាំងអំពើពុករលួយនៅឡើយទេ ខណៈដែលជនសង្ស័យទាំង៤នាក់ ស្ថិតក្រោម
ការសាកសួរនៅឡើយ ។

យោងតាមប្រភពព័ត៌មាន ពីអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា ព្រះរាជអាជ្ញារង តុលាការ
យោធា លោក ម៉ែន ហុង ត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ ហើយ នៅល្ងាចថ្ងៃទី២៣ ខែមីនា
ឆ្នាំ ២០១៣ នេះ បន្ទាប់ពីការសាកសួរ ហើយរកឃើញថា លោកមិនបានជាប់ពាក់ព័ន្ធនឹងអំពើពុក
រលួយនេះទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល