ភ្នំពេញ៖ តារាចម្រៀងកំពុងជ្រក ក្នុងទ្រនំផលិតកម្ម សាន់ដេ លោក នីកូ បើទោះបីជាពេលនេះ ត្រូវបានទទួលស្គាល់ ពីទស្សនិកជន មិត្តយុវវ័យថា ជាតារាចម្រៀងក្ដោបបានប្រជាប្រិយភាព យ៉ាងក្រាសក្រែល ក៏ពិតមែន តែតារារូបនេះ មិនបានគិតទៅដល់ ការរៀបចំឫកពារឲ្យ បានស័ក្តិសមទៅនឹងអ្វី ជាការចង់បានពីមហាជន ជាអ្នកគាំទ្រវិញនោះឡើយ។ ផ្ទុយទៅវិញតារារូបនេះបែរ ជាបង្ហាញពីឥរិយាបទឫកពារ ក្រអឺតក្រទមខ្ពស់ហួស ពីការស្មាន រហូតដល់មានមតិ រិះគន់ពីភាពមិនសមគួរនេះ។ ជាពិសេស គឺពេលលោក ឈានជើងជាន់ក្នុងទ្រនំ សាន់ដេ ។

ថ្មីៗនេះ មានការលើកឡើង ពីមជ្ឈដ្ឋានអ្នកគាំទ្រ មួយចំនួន រិះគន់ចំៗទៅលើតារាចម្រៀង នីកូ ថាក្រោយពីតារារូបនេះមានឈ្មោះល្បីបោះសំឡេងខ្លាំងមក ក៏ស្រាប់តែបញ្ចេញឥរិយាបទ ខុសប្លែកពីមុន ពោលគឺកាយវិការឫកពារ ឆ្មើងឆ្មៃមើលទៅមិន សមឈ្មោះជាតារាល្បី ដែលមហាជន តែងតែគាំទ្រ លើទេពកោសល្យ សិល្បៈរបស់ខ្លួនឡើយ។

តាមប្រភពខាងលើ បាននិយាយថា ថ្វីត្បិតតែ លោក នីកូ អាចឆក់ទាញបានទីផ្សារសិល្បៈ ជាមួយនឹងប្រជាប្រិយភាព យ៉ាងច្រើនគួរសមក៏ពិតមែន ប៉ុន្តែមួយរយៈពេល ចុងក្រោយនេះ លោកហាក់កំពុងតែមានការ ធ្លាក់ចុះនូវប្រជាប្រិយភាព និងការគាំទ្រយ៉ាងគំហុក ស្របពេលការរិះគន់លើអត្តចរិត កំពុងតែលេចមានជាបណ្តើរៗ។
ប្រភពដដែល បាននិយាយបន្តថា បន្ទាប់ពីជោគជ័យ ក្នុងអាជីពជាអ្នកចម្រៀង ទាំងក្នុងផលិតកម្មអឹម និងក្នុងដំបូលផលិតកម្ម សាន់ដេ តាំងពីអំឡុងឆ្នាំ២០១៣ មក លោក នីកូ ក៏មានឱសកាសច្រើន សម្រាប់ការបង្ហាញខ្លួន នៅលើទីផ្សារសិល្បៈ អាចទាញយកកា រគាំទ្រពីទស្សនិកជន ។ ប៉ុន្តែមួយរយៈពេលចុងក្រោយ ពេលដែលលោក ដណ្តើមបានភាពល្បី និងកេរ្តិ៍ឈ្មោះបានហើយនោះ នីកូ ហាក់ដូចជាតម្កើនឫកខ្ពស់ ហួសការ ស្មាន ដែលធ្វើឱ្យមានការរិះគន់យ៉ាងចាស់ដៃ ជាពិសេសពេលមកដល់ទ្រនំធំ សាន់ដេ តែម្ដង។

គេហទំព័រ LookingTODAY មិនអាចទំនាក់ទំនង តាមទូរស័ព្ទ ដើម្បីសុំការបកស្រាយ ដោយផ្ទាល់ពី លោក នីកូ បាននៅឡើយទេ នាព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៤នេះ។ LookingTODAY នឹងរង់ចាំការបកស្រាយ ពីសំណាក់តារាចម្រៀង នីកូ នៅពេលក្រោយ ដើម្បីឲ្យទស្សនិកជនអស់ក្ដីសង្ស័យ និងនៅតែបន្តគាំទ្រ រូបលោកបន្ថែមទៀត៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល