ព័ត៌មានអន្តរជាតិ ៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក The US Federal Bureau of Investigation (FBI) បានចេញសេចក្តីប្រកាសអាសន្នផ្លូវការមួយ បញ្ជាក់ដល់គ្រប់ក្រុមហ៊ុនអាកាស ចរណ៍ទាំងអស់ អោយយកចិត្តទុកដាក់ ពី ការវាយលុកតាម ប្រព័ន្ធ អ៊ិនធើណេត ពី សំណាក់ក្រុម Hacker ។

គួរបញ្ជាក់ថាសេចក្តីប្រកាសអាសន្នមួយនេះអាចធ្វើឡើងទៅបានបន្ទាប់ពីអ្នកជំនាញសុវត្ថិភាពលោក Chris Roberts លើកឡើង បែបជាកំប្លែងអោយដឹងថា លោកទំនង ជា អាច Hack ចូល ប្រព័ន្ធ Wi-fi របស់យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ United Airlines ។ គួរបញ្ជាក់ថា ក្រុមភារវករ អាចធ្វើការគ្រប់ គ្រងបានប្រព័ន្ធ បញ្ជាយន្តហោះ ហោះហើរ បាន ល្គិកណា ពួកគេវាយ លុកបានបណ្តាញគ្រប់គ្រងពី កៅអីអង្គុយរបស់ពួកគេ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមហ៊ុន អាកាសចរណ៍ United Airlines បានដាក់បម្រាមហាមមិនអោយលោក Roberts មានវត្តមាននៅលើយន្តហោះរបស់ខ្លួន ជើង ហោះហើរណាមួយនោះទេ ។

យ៉ាងណាមិញ FBI រួមទាំង រដ្ឋ បាលសុវត្ថិភាព គមនាគមន៍ សហរដ្ឋអាមេរិក US Transportation Security Administration (TSA) នោះ អោយដឹងថា ពួកគេពុំទាន់មានព័ត៌មានច្បាស់ការណ៍ ណាមួយ អាចបញ្ជាក់បាន ពីប្រព័ន្ធ navigation របស់យន្តហោះ ត្រូវបានគេបង្អាក់ ពីលើយន្តហោះនោះ បាន នៅឡើយទេ ប៉ុន្តែ ពួកគេកំពុងតែធ្វើការតាមដានស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ស្តីពីបញ្ហានេះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី