CamNews

រើសបានកាបូប និងរបស់មានតម្លៃ ពីរលានដុល្លារ ប្រគល់ឱ្យនគរបាល

កម្មករ​រថភ្លើង​ម្នាក់​នៅ​ក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ ស្ទើរតែ​មិន​ជឿ​លើ​ភ្នែក​ខ្លួនឯង នៅពេល​បាន​ប្រទះឃើញ​សែក​មួយ​សន្លឹក​ដែលមាន​តម្លៃ​រហូតដល់ ២លាន​ដុល្លារ​អាមេរិក ត្រូវបាន​គេ​ភ្លេច​ចោល​នៅក្នុង​រថភ្លើង។

នៅក្នុង​រថភ្លើង​មួយ នៅ​អេ​ស្ប៉ា​ញ។ រូប ៖ Orange

ប្រភពព័ត៌មាន បានឱ្យដឹងថា សន្លឹក​សែក​មួយ​សន្លឹក​ដែលមាន​តម្លៃ ២លាន​ដុល្លារ របស់​ធនាគារ​អាមេរិក​នេះ ត្រូវបាន​កម្មករ​ម្នាក់ មាន​ឈ្មោះថា Emilio Guerra ប្រទះឃើញ​នៅក្នុង​កាបូបដៃ​មួយ​ដែល​ជាប់​នៅក្នុង​ចន្លោះ​ទ្វារ នៅ​កា​រ៉ា​ស​ជួសជុល​រថភ្លើង​មួយកន្លែង​ក្នុង​ក្រុង Madrid ។

Emilio Guerra បាន​ថ្លែងថា តាម​ការ​ស្មាន ប្រហែលជា​ក្រុមចោរ​បាន​ប្រមូលយក​ប្រាក់​ទាំងអស់​ដែល​នៅក្នុង​កាបូបដៃ ប៉ុន្ដែ​មិន​ចាប់អារម្មណ៍​ទៅលើ​ក្រដាស​សែក​ដ៏​មានតម្លៃ​នេះ ដែល​ត្រូវបាន​គេ​ជឿថា ជា​របស់​បុរស​វ័យ ៤៩ឆ្នាំ​ម្នាក់ នៅ California អាមេរិក។ ក្រៅពី​ក្រដាស​សែក Emilio Guerra ក៏បាន​រកឃើញ​ប័ណ្ណបើកបរ និង​ប័ណ្ណឥណទាន​ជាច្រើន​ទៀត​ក្នុង​កាបូប​នោះ មុនពេល​ប្រគល់​វា​ទៅឱ្យ​អ្នកគ្រប់គ្រង​របស់គាត់។

Jose Manuel del Cura ដែលជា​អ្នកគ្រប់គ្រង​របស់ Emilio Guerra និយាយប្រាប់​សារព័ត៌មាន El Pais ថា ៖ “យើង​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង! យើង​បាននាំគ្នា​រាប់​លេខ​សូន្យ​ដែលមាន​នៅលើ​សន្លឹក​សែក​នេះ ព្រោះ​មិន​ហ៊ាន​ជឿ​ទៅលើ​អ្វីដែល​ពួកយើង​បានឃើញ។ ពិតជា​មិនគួរ​ឱ្យ​ជឿ​សោះ​ថា នៅក្នុង​សង្គម​នេះ មាន​មនុស្ស​ដែលមាន​ប្រាក់​ដ៏​ច្រើន ចំណែក​មនុស្ស​ខ្លះ​មិនមាន​អ្វី​ទាំងអស់។

ក្រោយមក កាបូប​ដែល​ពេញ​ដោយ​របស់​មានតម្លៃ​នោះ ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​ស្ថាប័ន​នគរបាល ហើយ​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​តាមរក​ម្ចាស់​របស់​នេះ។

កម្មករ​រថភ្លើង គឺ​លោក Emilio Guerra និង José Manuel del Cura ​ដែល​បាន​រើស​បាន​កាបូប
​ដែល​មាន​សែក​តម្លៃ​ ២លាន​ដុល្លារ​អាមេរិក​

តំណាង​ស្ថាប័ន​នគរបាល បាន​ថ្លែងថា ៖ “យើងខ្ញុំ​កំពុង​តាមរក​អាស័យដ្ឋាន​ម្ចាស់​របស់​នេះ។ ប៉ុន្ដែ​យើង​នឹងមិន​ប្រគល់​កាបូប​នេះ​ភ្លាម​នោះទេ ដោយ​យើង​ត្រូវធ្វើ​ការបញ្ជាក់​នូវ​ប្រភព​របស់​ប្រាក់​ក្នុង​សែក​នោះ ថា​តើ​វា​ស្របច្បាប់​ដែរ ឬ​អត់។

ដោយ ៖ តារា
ប្រភព ៖ Nydailynews/El Pais