CamNews

ដាច់ដៃម្ខាងជិះ ម៉ូតូបុករឺម៉កកង់បី ពីក្រោយ ក្រឡាប់ម្ចាស់ កង់បីរបួសធ្ងន់

ខេត្តកណ្តាលៈ យុវជនម្នាក់រង របួសដាច់ដៃម្ខាង ធ្លាក់នៅនឹងថ្នល់ ដោយសារតែ បើកបរម៉ូតូលឿន
ពេកជ្រុល ទៅបុក រឺម៉កកង់បីពីក្រោយ បណ្តាល ឲ្យដាច់កង់ ក្រឡាប់នៅលើថ្នល់ផងដែរ អ្នកបើក
បរម៉ូតូកង់បី រងរបួសធ្ងន់ កាលពីវេលាម៉ោង១៩និង០០នាទីថ្ងៃទី៣១ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅ
តាមបណ្តោយផ្លូវជាតិលេខ២១អា ភូមិលេខ១ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

នគរបាលចរាចរ ស្រុកស្អាងបានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊រី ឆ្នាំ២០០៥
ពាក់ស្លាក លេខ កំពង់ចាម 1A-9660 បើកបរ ដោយយុវជនម្នាក់ឈ្មោះ សុខ សី ភេទប្រុស អាយុ
២៨ឆ្នាំ មានមុខរបរជា កម្មកររោងចក្ររស់នៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្កកណ្តាល ចំ
ណែកឯរឺម៉កកងបី ដែលម៉ូតូបុកបណ្តាល ឲ្យដាច់កង ម្ខាងរួចក្រឡាប់នៅលើថ្នល់នោះ ពណ៌ក្រហម
និងម៉ូតូ ដែលអូសនោះម៉ាកផ្លើស ពណ៌ក្រហម គ្មានស្លាក អ្នកបើកបរ ឈ្មោះ យូ សម្បត្តិ ភេទប្រុស
អាយុ៣៣ឆ្នាំ រស់នៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល រងរបួសធ្ងន់ ដោយសារតែ
បោកខ្ទប់ជាមួយរឺម៉កទៅនឹងថ្នល់ ។

នគរបាលបានបន្តទៀតថា មុនពេលកើតហេតុរឺម៉កជនរងគ្រោះបើក តាមបណ្តោយផ្លូវខាងលើក្នុង
ទិសដៅពីលិច ទៅកើត លុះដល់ចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿង បើកបរច្រាសទិសគ្នា ក្នុង
ល្បឿនលឿនដូចព្យុះជ្រុល មកបុក យ៉ាងពេញទំហឹងបណ្តាលឲ្យរឺម៉ក ក្រឡាប់ដាច់កងម្ខាង និងអ្នក
បើកបររឺម៉កកង់បីនោះរងរបួសធ្ងន់សន្លប់នៅនឹងកន្លែង ចំណែកឯម៉ូតូបង្កក៏រង ការខូចខាតផ្នែកខាង
មុខយ៉ាងដំណំ ប៉ុន្តែអ្នកបើកបរម៉ូតូមិន ដឹងជាប៉ះនឹង អ្វីនោះទេ ធ្វើឲ្យដាច់ដៃខាងឆ្វេងម្ខាងខ្ទាត នៅ
នឹងថ្នល់តែម្តង ធ្វើឲ្យអ្នកឃើញហេតុការណ៍ដ៏រន្ធត់នេះ ។ ភ្លាមៗនោះ កម្លាំងនគរបាលចរាចរ ស្រុក
បានចុះទៅដល់កន្លែងកើត ហេតុជួយធ្វើអន្តរាគមន៍ និងហៅសាមុយ មកដឹក ជន រងគ្រោះទាំងពីរ
ទៅកាន់មន្ទីរពេទ្យ រាជធានី ភ្នំពេញជាបន្ទាន់។

នគរបាលបានបន្តទៀតថា ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះកើតឡើងគឺដោយសារតែការបើកបរ
លឿនខ្វះការ ប្រុងប្រយ័ត្ន មិនគោរពច្បាប់ចរាចរ ដូច្នេះក្នុងនាមលោកជានគរបាល មូលដ្ឋានសូម
អំពាវនាវ ដល់អ្នកបើកបរយាន យន្តឬក៏ទោចក្រយានយន្តទាំងអស់សូមឲ្យគោរពច្បាប់ចរាចរ ទាំង
អស់គ្នា ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរឲ្យបាន ពីព្រោះគ្រោះថ្នាក់ចរាចរធ្វើឲ្យខាតបង់ថវិការបស់
យើងយ៉ាងច្រើន ដូច្នេះហើយបងប្អូន ត្រូវតែរួមចំណែកទាំងអស់ គ្នា ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល