ការសារភាពស្នេហ៍ ក៏ដូចជាការទាក់ទងមនុស្សស្រី (និយាយឲ្យសាមញ្ញគឺ "ញ៉ែស្រី") ដើម្បីឲ្យ សាម៉ី ខ្លួនគេយល់ព្រម ឬបាក់ចិត្តស្រលាញ់ គឺមានច្រើនបែប ច្រើនវិធីសាស្រ្ត ដែលយើងទាំង អស់គ្នា ក៏ធ្លាប់បានឃើញច្រើនមកហើយ ផងដែរ។

សម្រាប់ការទាក់ទងមនុស្សស្រី (ឬញ៉ែស្រី) ដូចនៅក្នុងវីដេអូខាងក្រោមនេះ ក៏ជាវិធីសាស្រ្ត ល្អមួយ និងរ៉ូមែនទិច ខ្លាំងផងដែរ ដែលអាចធ្វើឲ្យ សាម៉ីខ្លួនខាងស្រី ពេលបានឃើញហើយ នាងមាន អារម្មណ៍រំភើប និងអាចផ្តល់ក្តីសង្ឃឹម ដល់ភាគីខាងបុរស ថែមទៀត។ នោះគឺជាការ ទាក់ទងមនុស្សស្រីដោយការគូរគំនូរ រំលេចចេញ នូវរូបមនុស្សស្រីដែលស្ថិតនៅក្នុងបេះដូង របស់ខ្លួន នៅក្នុងថ្នាក់រៀនមួយ នៅចំពោះមុខរបស់នាង និងមិត្តភក្តិ ដទៃជាច្រើនទៀតផងដែរ។

ចង់ដឹងថា ការទាក់ទងមនុស្សស្រី តាមវិធីសាស្រ្តនេះ វារ៉ូមែនទិច ហើយសាម៉ីខ្លួន ខាងស្រី គេមាន ប្រតិកម្មតបវិញយ៉ាងណា? បាក់ចិត្តស្រលាញ់ ឬអត់? ជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោម នេះទាំងអស់គ្នា៖

<object width="500" height="400" data="http://www.youtube.com/v/GjABSM32W6Q&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/GjABSM32W6Q&rel=1" /></object>

ដោយ៖ សិលា
វីដេអូ៖ youtube