CamNews

យុវជន៣នាក់ ជិះម៉ូតូ ត្រូវគេដេញវាយ រួចជ្រុលចង្កូត ទៅបុកជាមួយ រថយន្ដ កាមរី របួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ ៖ យុវជនម្នាក់ បានរងរបួសធ្ងន់ និងស្រាល់ ២នាក់ ខណៈពួកគេជិះ ម៉ូតូ ឌ្រីមសង់ប៊ិច
១១០ មួយគ្រឿង ហើយត្រូវក្មេងស្ទាវ មួយក្រុមជិះម៉ូតូ៣គ្រឿង ១គ្រឿងជិះ៣នាក់ ដេញវាយរួច
ក៍ជ្រុលចង្កូតបុក រថយន្ដកាមរីគូទ បោងមួយគ្រឿង ពេញមួយទំហឹង ។

ហេតុការណ៏គ្រោះថ្នាក់នេះ កើតឡើង កាលពីវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី២៤  ខែវិច្ឆិកា
ឆ្នាំ២០១៣ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ស្តិតនៅក្នុង សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ
នៅចំណុច ហាងមេគង្គ រីវើ ។ នៅកន្លែងកើតហេតុ ជនរងគ្រោះនគរបាល មិនទាន់ស្គាល់អត្ត
សញ្ញាណ នៅឡើយទេ  ។

នគរបាលមូលដ្ឋាន ដែលបានចុះមកដល់កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ
បានឃើញ ក្មេងស្ទាវមួយក្រុម ជិះម៉ូតូ៣គ្រឿង ១គ្រឿងជិះ៣នាក់ បានដេញវៃ យុវជន៣នាក់
ជិះម៉ូតូ ឌ្រីមសង់ប៊ិច ១១០ មួយគ្រឿង ពណ៏ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BH .6334 ធ្វើដំណើរ
តាមបណ្តោយផ្លូវព្រះស៊ីសុវត្ត  ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុច
កើតហេតុខាងលើជិះម៉ូតូក្នុង សា្មរតី ភ័យស្លន់ស្លោ ក៍ជ្រុលចង្កូតទៅបុកនិង រថយន្ដកាមរីគូទប៉ោង
មួយគ្រឿង ពណ៌ស្លែ មិនចាំស្លាកលេខ  ធ្វើដំណើរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ត  ក្នុងទិសដៅពី
ជើងទៅត្បូង ក្នុងទិសដៅបញ្ចាសគ្នា យ៉ាងពេញ ទំហឹងបណ្តាលយុវជន៣នាក់ជិះម៉ូតូសង់ប៊ិច
ខាងលើបានរងរបួសធ្ងន់ម្នាក់ បាក់ជើងខាងស្ដាំខ្ទេចហើយ ២នាក់ទៀត រងរបួសស្រាល ត្រូវបាន
រថយន្ដសាមុយ ដឹកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូរងការខូច ខាតស្ទើទាំងស្រុង ។

ក្រោយពេលកើតហេតុ ម៉ូតូសង់ប៊ិច ដែលរងការខូចខាតខាងលើ ត្រូវបងប្អូនរបស់គេយកទៅផ្ទះ
វិញ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល