ក្នុងមួយរយៈពេល ចុងក្រោយនេះ Chris Brown បានបាត់មុខ ពីសិល្បៈ ហើយចូលខ្លួន ទៅសំរាក ព្យាបាល នៅមន្ទីរកែប្រែ និងថែទាំសុខភាព ដោយសារតែ គាត់ដឹងខ្លួនថា គាត់មានជំងឺ ដែលត្រូវតែ ព្យាបាល ដែលទាក់ទងនឹង ការប្រើអំពើ ហិង្សារបស់គាត់ ។

បើតាម របាយការណ៍ ពិនិត្យសុខភាព របស់ Chris Brown បានអោយដឹងថា គាត់មានជំងឺ ជាន់គ្នា ដល់ទៅ ៣ មុខដែលទាក់ទង ទៅនិងផ្លូវចិត្ត និងសសៃប្រសាទ ។ ជំងឺទាំងនោះ មានដូចជាឆាប់ភ័យ និងតក់ស្លុត ដោយសារសំពាធ, ជំងឺគេងពុំលក់ ហើយមានការ ស្រមើស្រមៃ និងការជួយខ្លួនឯង ចំលែកៗទៀត ។ ពេទ្យបញ្ជាក់ថា ដោយជំងឺខាងលើ នេះមិនបានព្យាបាល តិចៗតាំងពីដំបូង ទើបវា ធ្វើអោយ Chris Brown គ្រប់គ្រង កំហឹងមិនបាន ហើយចូលចិត្ត ប្រើអំពើហិង្សា ជាញឹកញាប់ ។

របាយការណ៍នេះ ទទួលបាន ពីសាលជំនុំជំរះក្តី របស់ Chris Brown ដែលបាន ប្រើអំពើហិង្សា លើ អតីតមិត្តស្រី Rihanna ។ សូមរំលឹក ឡើងវិញ ផងដែរថា Chris Brown បានវាយ Rihanna យ៉ាង តំណំកាលពីឆ្នាំ ២០០៩ ។ សព្វថ្ងៃ Chris Brown កំពុងបន្តព្យាបាល ហើយគាត់ក៏បាន ធូរស្រាលផង ដែរមិនត្រឹម តែប៉ុណ្ណោះ ឥលូវនេះ គាត់ក៏បាន ផ្តាច់កញ្ឆារ បានហើយដែរ ។

ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton