CamNews

ពោធិសាត់៖ ចាប់រំលោភកូនស្រីបង្កើត មិនបាន ត្រូវនគរបាលចាប់ខ្លួន

បុរស​ជាឪពុក​ម្នាក់​ត្រូវ​នគរបាល​ស្រុក​វាល​វែង ធ្វើ​ការ​ឃាត់​ខ្លូន បន្ទាប់​ពីមាន​ពាក្យ​បណ្តឹង​ពី
អ្នក​រង​គ្រោះ ដែល​ជាកូន​ស្រី​បង្កើត របស់​ខ្លួន​ដែល​ហេតុការណ៍​នេះកើត​ឡើង​នៅចំណុច​ក្នុង
​ព្រៃ ​ស្ថិត​ក្នុង​ភូមិ​ក្រពើ​ពីរក្រោម ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្ត​ពោធិសាត់ កាល​ពីវេលា​ម៉ោង
៩ ព្រឹក​ថ្ងៃ​ទី២ តុលា ២០១២ ។

លោក​អនុសេនីយ៍​ឯក​ធាង ឡេង អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល ស្រុក​វាល​វែង បាន​ប្រាប់​
ឲ្យដឹង​ថា​ជន​សង្ស័យ​ឈ្មោះ​ប៉ិច ភឿន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មានទីលំ​នៅភូមិ​ឃុំកើត ហេតុ
មុខរបរ​ធ្វើស្រែ​ចំការ និង ដើរ​ដាក់​អន្ទាក់​សត្វ មាន​ប្រពន្ធ​អាយុ​៤៩​ឆ្នាំ ព្រម​ទាំង​កូន​ប្រុស ស្រី
៥នាក់។

ចាប់រំលោភកូនស្រីបង្កើត មិនបាន ត្រូវនគរបាលចាប់ខ្លួន

នារីរង​គ្រោះ ឈ្មោះ បច«លប ភេទ​ស្រី អាយុ​១៨ឆ្នាំ ត្រូវជា​កូនបង្កើតរបស់ជន​សង្ស័យ​ មាន
ទីលំនៅ​ភូមិ​ឃុំកើត​ហេត ខាងលើ។

លោក​អធិការ​បន្តថា មុនពេល​កើត​ហេតុ ជន​សង្ស័យ បាន​បបួល​កូន​ស្រី បង្កើត​ដ៍ស្អាត​របស់
ខ្លួន​ក្រោក​ពីព្រលឹម ទៅមើល​អន្ទាក់ ដែល​ខ្លួន​ដាក់​ទាក់​យក​សត្វព្រៃ ចម្ងាយ ពី ផ្ទះ​ប្រហែល​
៣០០ម៉ែត្រ។ ប្រភព​បន្ត​ថា  ដោយ​ឃើញ​កូនដូច​មាន​សម្រស់​ស្រស់​គួរឲ្យ​ចាប់​ចិត្ត មាន​សភាព​
ស្ងាត់​ផង​នោះ ជន​សង្ស័យ​ប៉ិច  ភឿន   ជាឪពុក​ក៍ធ្វើសកម្មភាពបំរុងនិង​ចាប់​រំលោភ តែ​មិន
បានសម្រេចនោះទេ ពេល​ត្រឡប់​មក​ផ្ទះ ជនសង្ស័យ​គំរាម​មិនឲ្យជន​រងគ្រោះ​និយាយ​រឿង​
ទាំង​នេះ ប្រាប់​ម្តាយ​ និងអ្នក​ណាផ្សេង​ទៀត​បាន​ដឹងនោះ​ឡើយ​។

ក្រោយ​ពីបាន​ទទួល​ពាក្យ បណ្តឹង​របស់នារីរង​គ្រោះ និងបាន​បទ​បញ្ជា​ពីលោក​ឧត្តម​សេនីយ៍​
ត្រីសារុន ចាន់ធី ស្នង​ការ​នគរបាល ខេត្ត​ពោធិសាត់ ភ្លាមៗ​នោះ​សមត្ថកិច្ច​ធ្វើការ​ឃាត់​ខ្លួនជន​
សង្ស័យ​ឈ្មោះ  ភឿន នៅវេលា​ម៉ោង ៩ព្រឹក​ថ្ងៃទី៥​តុលា​នេះ​តែម្តង។

ជនសង្ស័យ​បានសារភាព​ថាខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​រឿង​ អាស្រូវ​នេះមែន ដោយសារ​ខ្លួន​ស្រវិង​
ស្រា លុះអស់​ជាតិ​សូរ៉ា​ក្នុងខ្លួន​ទើប​ដឹង​ថាខុស​។ បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានសមត្ថកិច្ច​រៀប
ចំសំណុំ​រឿង​បញ្ជូន​ទៅសាលា​ដំបូង​ខេត្ត ដើម្បី​ចាត់​ការ​តាម​ផ្លូវច្បាប់​៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Police