CamNews

អារកសម្លាប់ កីឡាប្រដាល់ម្នាក់ ប្លន់យកម៉ូតូសេ១២៥ នៅសង្កាត់ចោមចៅ

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបាន គេស្គាល់ថា ជាកីឡាប្រដាល់ ហើយបានឆ្លៀតពេល ទំនេររត់ម៉ូតូឌុប ត្រូវបានជន មិនស្គាល់មុខ យកកាំបិតចុងស្រូច អារកជិតដាច់​ ស្លាប់យ៉ាងអាណោចអាធ័ម នៅនឹង កន្លែងកើតហេតុ នាវេលាម៉ោង ២១៖៤០នាទី យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៥ ស្ថិតនៅផ្លូវលំ ខាងក្រោយមន្ទីរ ពេទ្យឯករាជ្យ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រួចប្លន់យកម៉ូតូម៉ាកសេ១២៥មួយគ្រឿង ។

យោងតាម ប្រភពព័ត៌មាន ពីអ្នកដំណើរ ដែលបានឃើញ ហេតុការណ៍ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ រូបគាត់ បានជិះ ម៉ូតូតាម ផ្លូវវេងស្រេង ហើយបត់ចូលច្រកផ្លូវលំ ខាងក្រោយមន្ទីរពេទ្យ ឯករាជ្យ ស្រាប់តែ ប្រទះឃើញ សពបុរសរងគ្រោះ ដេកស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័មនឹងមាន ស្នាមអារក ជិតដាច់ថែមទៀត ។

ដូច្នេះរូបគាត់ បានរាយការណ៍ ជូនសមត្ថកិច្ច មូលដ្ឋានអោយចុះពិនិត្យ ភ្លាមៗផងដែរ ។ ជុំវិញការករណីខាងលើនេះ មានបុរសម្នាក់ ត្រូវជាអ្នករត់ម៉ូតូ ឌុបជិតគ្នា ជាមួយសពរងគ្រោះ បានអោយដឹងថា វេលាម៉ោង៩ ជនរងគ្រោះ បាន ឌុបបុរសម្នាក់ ចេញដំណើរពីម្តុំធានាកាណាឌីយ៉ា មិនដឹងថា ឌុបទៅកន្លែងណាទេ លុះដល់ម៉ោង ២១៖៤០នាទី មានការភ្ញាក់ផ្អើលថា ប្រជាពលរដ្ឋប្រទះឃើញ ជនរងគ្រោះ ត្រូវគេអារកស្លាប់ ទើបរូបគាត់ ជិះម៉ូតូមកមើលស្រាប់តែ ស្គាល់ជនរងគ្រោះតែម្តងទៅ។

សពបុរសដែលគេអារកសម្លាប់ ខាងលើមានឈ្មោះ ធឿន វឿន អាយុ២៨ ឆ្នាំ មានស្រុកកំណើតនៅ ខេត្តព្រៃវែង មុខរបរជាកីឡាប្រដាល់ នឹងឆ្លៀតពេលរត់ម៉ូតូឌុប បច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ រាល់ថ្ងៃជិះម៉ូតូ ម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរី២០០៧ ពាក់ស្លាកលេខ ព្រៃវែង១៨៨៣ ។

សមត្ថកិច្ច មូលដ្ឋានដែលចុះពិនិត្យដល់កន្លែងកើតហេតុ បានសន្និដ្ឋានថា មុនពេលកើតហេតុ រងគ្រោះបានជិះម៉ូតូ ឌុបជនល្មើសចេញ ពីម្តុំកាណាឌីយ៉ា លុះមកដល់កន្លែងកើតហេតុ ដែលស្ងាត់ផងនោះ ក៏ត្រូវជនល្មើសឆ្លៀត ឱកាសយកកូនកាំបិតចាប់អារក ជនរងគ្រោះ បណ្តាលអោយ ស្លាប់ភ្លាមៗនឹងប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព។

ប៉ុន្តែជុំវិញស្ថានភាព នៅទីតាំងខាងលើ គឺទំនង សពរងគ្រោះបានប្រទូស្តរាយ ជាមួយជនល្មើសដែរ ទើបបណ្តាល អោយស្បែកជើងនឹង មួកសុវត្ថិភាព ខ្ទាតចេញពីខ្លួន ។

សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះទិដ្ឋភាព កន្លែងកើតហេតុសមត្ថកិច្ច សន្និដ្ឋានយ៉ាងច្បាស់ថា ជាករណីអារក ប្លន់យកម៉ូតូ មិនមែនជា ករណីដែលកើតចេញពីរឿង គំនុំនោះទេ តែជាក់ស្តែងក្រោយ កើតហេតុសមត្ថកិច្ច បានរកឃើញកូនកាំបិតចុងស្រូច មួយដើមប្រឡាក់សុទ្ធតែឈាម និងមួកសុវត្ថិភាព និងស្បែកជើងមួយគូរ ដែលនៅឆ្ងាយពីខ្លួន សពរងគ្រោះជាង ២០០ ម៉ែត្រ ដូច្នេះអាច និយាយថាបានថា បន្ទាប់​ពីជន​ល្មើសអារកនោះ ជនរងគ្រោះបានព្យាយាម ត្រដររត់គេចខ្លួន រកគេឯងអោយជួយដែរ ប៉ុន្តែគ្មានមនុស្សធ្វើដំណើរឆ្លងកាត់ទីនោះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល