CamNews

Gareth Bale អត់ល្បីនៅ Real Madrid ដូចដែល គេគិតឡើយ បើទោះបីមានឈ្មោះ ជាកីឡាករថ្លៃ ជាងគេក៏ដោយ

Real Madrid ត្រូវបាន គេស្គាល់ថា ជាក្លឹបបាល់ទាត់ ដ៏ធំមួយ ក្នុងចំណោមក្រុម ធំៗផ្សេងទៀត ក្នុង ពិភពបាល់ទាត់ ។ ក្លឹបនេះ មិនត្រឹមតែ អាចរកចំណូល បានពីការ ប្រកួតបាល់ទាត់ នោះទេ តែក៏រក ចំណូលពី ការលក់សំភារៈ របស់កីឡាករ ល្បីៗរបស់ ខ្លួនផងដែរ ជាក់ស្តែង តារាល្បីៗ ដែលមាន ដូចជា Ronaldo និង Beckham គឺជាតារា ដែលក្រុម Real Madrid លក់អាវដាច់ ច្រើនជាងគេ ។

កាលពីដើម រដូវកាល យើងបានដឹង រួចមកហើយថា Real Madrid ទើបតែ ទិញបាន Gareth Bale ក្នុងតំលៃមួយ ដ៏ថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្រ តែអ្វីដែល គេបានរពឹងទុក វាមិនដូចគ្នា នោះទេ ។ បើ តាម លទ្ធផលនៃ ការធ្វើប្រជា មតិនោះ Bale មិនសូវ មានប្រជាប្រិយភាព នៅទីក្រុង Madrid ទេ ។​ មើល ទៅការលក់ អាវរបស់ Bale វិញគឺ មិនសូវដាច់ ឡើយបើទោះបី ជាក្នុងឱកាស បុណ្យទាន ក៏ដោយ ជាពិសេស កាលពី បុណ្យណូអែល កន្លងទៅនេះ អាវរបស់ Bale ក៏លក់ដាច់ តិចជាង កីឡាករ Sergio Ramos និង Xabi Alonso ដែរ ។

ទស្សនិកជន បានបញ្ចេញ មតិថា រឿងនេះ ប្រហែលជា ដោយសារតែ Bale មិនទាន់ បញ្ចេញថ្វី ជើងឬ ការលេង អោយបានល្អ ណាស់ណា នៅឡើយ ហើយម្យ៉ាងវិញទៀត Bale ក៏មានរបួស ច្រើនតាំង តែពីប្តូរមក Real Madrid ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14