CamNews

សុវណ្ណ រ៉ាផា ដាក់ពាក្យប្តឹង សារ៉ា ជុំវិញរឿងជំពាក់លុយ ១៥០ដុល្លារ អត់សង

ភ្នំពេញ៖ បន្ទាប់ពីផ្ទុះជម្លោះ យ៉ាងស្រួចស្រាល រវាងតារាសម្តែងជើងថ្មី កញ្ញា សុវណ្ណ រ៉ាផា និងប្រធានក្រុមបង្ហាញម៉ូដ Pop Model កញ្ញា សារ៉ា ជុំវិញការជំពាក់លុយថ្លៃបង្ហាញម៉ូដ ចំនួន១៥០ដុល្លារ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៥ រួចមករហូតមកដល់ពេលនេះ កញ្ញា សុវណ្ណ រ៉ាផា បានសម្រេចចិត្ត ដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅកាន់លោកស្នងការ នគរបាល រាជធានីភ្នំពេញ ដើម្បីចាត់វិធានការ ទៅតាមផ្លូវច្បាប់ ចំពោះតារាម៉ូដែលរូបនេះ ពីបទក្បត់សេចក្ដីទុកចិត្ត និងបរិហារកេរ្តិ៍ ។

យោងតាមពាក្យបណ្តឹង ដែលគេហទំព័រកម្សាន្ត LookingTODAY ទទួលបានមុននេះបន្តិច បានបញ្ជាក់យ៉ាងច្បាស់ ថា «នាងខ្ញុំឈ្មោះ សុវណ្ណ រ៉ាផា អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៨J ផ្លូវជាតិលេខ៤ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរតារាបង្ហាញម៉ូដ សូមប្តឹងពីឈ្មោះ សារ៉ា អាយុ៣០ឆ្នាំ ជាប្រធានក្រុម Pop Model ពីបទរំលោភលើទំនុកចិត្ត និងបរិហារបង្កាច់កេរ្តិ៍ឈ្មោះ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥កន្លងទៅ »។

ក្នុងពាក្យបណ្តឹងដែលមានស្នាមមេដៃ របស់កញ្ញា រ៉ាផា ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥នេះបានឲ្យដឹងថា «កាលពីថ្ងៃទី ១០ ខែមេសា ឈ្មោះសារ៉ា ជាប្រធានក្រុម Pop Model បានទំនាក់ទំនងនាងខ្ញុំឲ្យទៅដើរម៉ូដ ក្នុងកម្មវិធីបាល់ទះលើឆ្នេរខ្សាច់ របស់ស្ថានីយទូរទស្សន៍ ហង្សមាស ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី១១ និង១២ ខែមេសា ឆ្នាំ២០១៥ ក្នុងខេត្តកំពង់ចាម និងកម្មវិធីដដែលនេះ នៅខេត្តព្រះសីហនុ ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី១៤-១៦ ខែមេសា ក្នុងតម្លៃ១៥០ដុល្លារ »។

ក្នុងបណ្តឹងដដែលបានបញ្ជាក់ទៀតថា «ពេលនោះនាងខ្ញុំ ក៏បានឯកភាពទៅដើរម៉ូដ រហូតចប់គ្រប់កម្មវិធីទាំងអស់ បន្ទាប់ មកឈ្មោះ សារ៉ា បានសន្យាឲ្យបា្រក់១៥០ដុល្លារ មកឲ្យនាងខ្ញុំ ប៉ុន្តែដល់ថ្ងៃកំណត់ឈ្មោះ សារ៉ា មិនបានបើកប្រាក់ឲ្យ នោះទេ ។ លុះដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ម្តាយនាងខ្ញុំ បានទូរស័ព្ទឈ្មោះ សារ៉ា ដើម្បីសួរនាំប្រាក់ខាងលើ ស្រាប់តែឈ្មោះនេះ បានជេរប្រមាថបង្កាច់កេរ្តិ៍ មកលើម្តាយនាងខ្ញុំធ្ងន់ៗ និងជេរប្រមាថមកលើពូនាងខ្ញុំ គឺលោក សាវិន ភីលីព ថាជាមនុស្សខួរក្បាលឆ្កែ រួចហើយឈ្មោះសារ៉ា ក៏បានបិទទូរស័ព្ទតែម្តង »។

យ៉ាងណាមិញ ក្នុងពាក្យបណ្តឹងនោះ តារាសម្តែង សុវណ្ណ រ៉ាផា មិនបានទាមទារសំណងជំងឺចិត្ត ជាទឹកប្រាក់ប៉ុន្មាន នោះទេពីតារាបង្ហាញម៉ូដ សារ៉ា ពោលគ្រាន់តែឲ្យសមត្ថកិច្ច ជួយបើកការស្រាវជ្រាវស៊ើបអង្កេត និងចាត់វិធានការទៅ តាមផ្លូវច្បាប់ប៉ុណ្ណោះ ។

នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ នេះ LookingTODAY ក៏មិនអាចទំនាក់ទំនង ទៅកាន់តារាម៉ូដែល សារ៉ា ដើម្បីបំភ្លឺជុំវិញពាក្យបណ្តឹង លើរូបនាងបានដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល