យ៉ាងហោចណាស់មនុស្សចំណាស់ចំនួន៣នាក់បានស្លាប់ នឹងច្រើននាក់ទៀតរងរបួស ដែល
៨នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីអគ្គីភ័យមួយបានឆាបឆេះមកលើមន្ទីរថែរក្សាចាស់
ជរាមួយក្នុងថ្ងៃសុក្រនេះ នៅក្នុងទីក្រុង ស៊ីដនី ប្រទេសអូស្រ្តាលី។
ភ្នាក់ងារពន្លត់អគ្គីភ័យរាប់រយនាក់, ប៉ូលីស នឹងវេជ្ជបណ្ឌិត បានប្រញាប់ប្រញាល់ទៅកាន់
កន្លែងកើតហេតុបន្ទាប់ពីសំលេងកណ្តឹងប្រកាសអាសន្នបានបន្លឺឡើង។
ប៉ូលីសជឿថាអគ្គីភ័យបានចាប់ផ្តើមចេញពីបន្ទាប់គេងនឹងបានរាលដាលយ៉ាងលឿនដល់
កន្លែងផ្សេងទៀត។
មនុស្សប្រមាណ១០០នាក់ត្រូវបានជួយសង្រ្គោះចេញពីអាគារ ដែលក្នុងនោះ៨០នាក់ត្រូវបាន
បញ្ជូនទៅកាន់មន្ទីរពេទ្យចំនួន ៩នៅក្នុងទីក្រុង៕
ដោយ
វឌ្ឍនា