ព័ត៌មានចចាមអារាមជាច្រើនស្តីពី iPhone 5 និង iPad Mini កាលពីពេលមុន សុទ្ធតែ
បានក្លាយជាការពិត ដូច្នេះមនុស្សគ្រប់គ្នាកាន់តែមានការចាប់អារម្មណ៍ច្រើនឡើងៗ
រាល់ព័ត៌មានចចាមអារាមដែលពាក់ព័ន្ធនឹងផលិតផល Apple។

ថ្ងៃទី 10/12, អ្នកជំនាញ Peter Misek របស់ក្រុមហ៊ុនស្រាវជ្រាវ Jefferies បានបង្ហាញនូវព័ត៌មាន
មួយចំនួនដែលគួរឲ្យចាប់អារម្មណ៍ថា iPhone 5S នឹងធ្វើការបង្ហាញខ្លួននៅខែ 6 ខាងមុខនេះ។
មុននេះ DigiTimes (តៃវ៉ាន់) ក៏បានបង្ហើបឲ្យដឹងព័ត៌មានមួយដោយបានកំណត់ថាទាំង iPhone
និង iPad ជំនាន់ក្រោយនឹងមានមុខនៅលើទីផ្សារនៅពាក់កណ្តាលឆ្នាំ 2013។

Misek មិនបានស្រាយបញ្ជាក់ថាហេតុអ្វីបានជាគាត់ដឹងពេលវេលានេះ ប៉ុន្តែលោក John Sculley,
អតីត CEO Apple, ធ្លាប់បានធ្វើការសន្និដ្ឋានលើ Tuaw ដូច្នេះ: "ខ្ញុំគិតថា វាកំពុងតែមានការផ្លាស់
ប្តូរមួយដ៏ធំលើខួបផលិតផលរបស់ Apple។ តាមជាក់ស្តែង Apple អាប់ហ្រ្គេដផលិតផលមួយឆ្នាំ
ម្តង ប៉ុន្តែពេលនេះពួកគេចាប់ផ្តើមធ្វើការបង្ហាញណែនាំផលិតផល មួយឆ្នាំដល់ទៅពីរដង"។

iPhone ថ្មីអាចនឹងមានច្រើនពណ៌សំរាប់ជ្រើសរើស

Misek បានបន្ថែមថា iPhone 5S អាចនឹងមានពី 6 ទៅ 8 ពណ៌ផ្សេងៗគ្នា, ថ្មកាន់តែល្អជាងមុន
Support បច្ចេកវិទ្យា NFC, មេម៉ូរីក្នុង 128 GB និងអេក្រង់ Retina+ ជាមួយបច្ចេកវិទ្យា IGZO។

ក្រៅពីនេះអ្នកជំនាញម្នាក់នេះក៏បានចែករំលែកថា: "គំរូសាកល្បងមួយចំនួន (prototype) របស់
iPhone 6 បានបង្ហាញខ្លួនហើយ។ នៅក្នុងចំនួននោះ ម៉ូដែលដែលមានអេក្រង់ 4,8 inch មាន
ការចាប់អារម្មណ៍ជាងគេ។ វានឹងប្រើប្រាស់បច្ចេកវិទ្យា Retina+ IGZO, chip quad core A7, នឹង
មានរូបរាងថ្មី និងមិនមានប៊ូតុង Home ទៀតឡើយ"៕

ដោយ៖ សិលា
ប្រភព៖ VE