ថ្មិៗនេះ ក្រុមអ្នកវិទ្យាសាស្ដ្ររបស់ NASA ទើបទទួលបានលទ្ធផលល្អក្នុងការដាំបន្លែស្អាតក្នុង
បរិស្ថានគ្មានទំនាញផែនដី។ នេះត្រូវបានគេចាត់ទុកជាជំហានដ៏សំខាន់មួយក្នុងការផ្គត់ផ្គង់
អាហារដល់អវកាសចរ។

ប៉ុន្តែ នេះមិនមែនជាទីបំផុតនោះទេ NASA នៅមានគំនិតប្លែកជាងនេះ នោះគឺប្រែក្លាយលាមក
និងទឹកនោមរបស់អ្នកអវកាស ឱ្យទៅជាអាហារសម្រាប់ពួកគេ។

តាមរយៈគម្រោងខាងលើនេះ NASA ចង់យកកាកសំណល់ជីវសាស្ដ្ររបស់មនុស្ស ដើម្បី
បម្លែងវាឱ្យទៅជាថាមពលជីវសាស្ដ្រ សម្រាប់ផ្គត់ផ្គងដល់ការរស់នៅ។

សាស្ដ្រចារ្យ Mark Blenner អ្នកទទួលខុសត្រូវគម្រោងខាងលើ ឱ្យដឹងថា នេះមិនមែនជា
គម្រោងដែលមានសារសំខាន់តែត្រឹមផ្នែកវិទ្យាសាស្ដ្រនោះទេ តែវានឹងជួយកាត់បន្ថយនូវការ
ចំណាយទៅលើអាហារនៅលើអវកាស។ Mark Blenner បន្តថា "ប្រការនេះ មានសារសំខាន់
នៅពេលដែលអាមេរិក បានផ្អាកដំណើរការបេសកកម្មយានអវកាស The Space Shuttle
របស់ខ្លួន ហើយត្រូវជួលយានអវកាសរបស់រុស្ស៊ី ដើម្បីបញ្ជូនសម្ភារៈផ្គត់ផ្គង់ ឡើងទៅកាន់
ស្ថានិយអវកាសអន្តរជាតិ"។

គួររំលឹកថា មុននេះ មហាសេដ្ឋីអាមារិក លោក Bill Gates ក៏ធ្លាប់បានទទួលជោគជ័យក្នុងការ
បម្លែងកាកសំណល់អាក្រក់ ឱ្យទៅជារបស់ល្អ ហើយ មហាសេដ្ឋីអាមារិក លោក Bill Gates ក៏ធ្លាប់សាកល្បងហូបទឹកដែលបានចម្រាញ់ពីលាមក និងកាកសំណល់ផ្សេងនេះផងដែរ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ TR