អាមេរិក៖ តាមការអោយដឹងពីគេហទំព័រ Yahoomail កាលពីថ្ងៃទី ២៥ កញ្ញកន្លងទៅនេះ
បានអោយថា ក្រុមហ៊ុនផលិតរថយន្ដ ប្រចាំនៅទីក្រុង New York បានផលិត និងកែច្នៃរថ
យន្ដ ដ៏ទំនើបមួយដែលមានឈ្មោះថា Infiniti LE ហើយនឹងត្រូវដាក់លក់ក្នុងទីផ្សារនៅដើម
ឆ្នាំ ២០១៤ ខាងមុខនេះ។

ប្រភពខាងលើក៏បានអោយដឹងទៀតថា រថយន្ដដ៏ទំនើបមួយនេះ ត្រូវបានផលិតនៅក្នុងរោង
ចក្រ Nissan Motor Company ទីក្រុង New York តែម្ដង។ បើតាមការអោយដឹងពីលោក
Dave Harverd ប្រធានប្រតិ្ដបតិការក្រុមហ៊ុនរថយន្ដ បានអោយដឹងថា ការផលិតរថយន្ដនេះ
ឡើង គឺធ្វើតាមការចង់បានរបស់អតិថិជន ក៏ដូចជាការប្រកួតប្រជែងជាមួយក្រុមហ៊ុនរថយន្ដ
ល្បីៗ ក្នុងពិភពលោកផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏រថយន្ដនេះត្រូវបានកែច្នៃអោយមានរាងហាប់ល្អ ដែលអាច
ធានាសុវត្ថិភាពបាន ក្នុងការបើកបរ។ ជាពិសេស គឹការបើកបរលើដងផ្លួវឆ្ងាយៗ។ ទោះបីជា
យ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុននឹងព្យាយាមធ្វើយ៉ាងណា អោយរថយន្ដ Infiniti LE នេះអាច
ដាក់ដំណើរការលក់លើទីផ្សារនាពេលឆាប់ៗនេះដែរ (២០១៤)។ តម្លៃរថយន្ដគឺ ៤០,000
ដុល្លារ៕

ដោយ៖ សីហា
ប្រភព៖ yahoomail