ភ្នំពេញ៖ អតីតតារាចម្រៀងប្រុស របស់ផលិតកម្ម Big Man តុលា ហៅ ឡា មួយរយៈពេលនេះ បើមើលទៅលើទីផ្សារ ចម្រៀង និងការគាំទ្ររបស់លោក នៅក្នុងស្រុក ហាក់មានការធ្លាក់ចុះ គួរឲ្យព្រួយបារម្ភ ពុំសូវមានសន្ទុះកើតឡើងនោះទេ ពោលគឺចាប់តាំង ពីតារារូបនេះ ចូលប្រឡូកសិល្បៈដំបូងមកម្ល៉េះ។ ខណៈមានតារាប្រុស-ស្រីរលកថ្មី ដែលរួមជំនាន់ឯទៀត កំពុងមានស្ទុះទីផ្សារចម្រៀង និងទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន ក៏ដូចយុវវ័យនាពេលបច្ចុប្បន្ននេះ។

ដោយមើលឃើញ ពីសន្ទុះនៃការគាំទ្រ និងប្រជាប្រិយភាព ហាក់កាន់មានធ្លាក់ចុះខ្លាំង នៅក្នុងទីផ្សារសិល្បៈ តារាចម្រៀងលោក តុលា ថ្មីៗនេះ ក៏ស្រាប់តែធ្លាយដំណឹងមកថា លោកបានផ្លាស់ប្តូររើបង្វេច រត់ចេញពីទ្រនំចាស់ ប៊ិកមែន និងបានចូលខ្លួនមក ចុះកិច្ចសន្យាស្ងាត់ៗច្រៀងឲ្យ ផលិតកម្ម Daimond Music ដែលបច្ចុប្បន្នខាងផលិតកម្ម ក៏បានត្រៀមចេញលក់ បទចម្រៀងរបស់លោក ដែលបានចេញជា CD រួចរាល់ ក្នុងពេលឆាប់ៗនេះទៀតផង ។

តាមប្រភពពីអ្នកសិល្បៈ នៅក្នុងផលិតកម្មខាងលើ បាននិយាយក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះ ប្រាប់ឲ្យដឹងថា តារាចម្រៀងចំណូលថ្មី លោកតុលា ហៅឡា កាលពីថ្មីៗនេះ បានសម្រេចចិត្តចុះកិច្ចសន្យា ចូលច្រៀងឲ្យផលិតកម្ម Daimond Music រួចរាល់ហើយ ថែមទាំងកំពុងត្រៀមចេញលក់ បទចម្រៀងទៀតផង។ ប៉ុន្តែដំណឹងនេះ ត្រូវខាងផលិតកម្ម Diamond Music មិនប្រកាសបើកចំហ ដោយសារតែរង់ចាំ តារាចម្រៀងរបស់ខ្លួនចេញបទចម្រៀងលក់ នៅលើទីផ្សារ ជាមុនសិន ទើបបញ្ចេញព័ត៌មាន ជាសាធារណៈជាក្រោយ។

រហូតមកទល់រសៀល ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៥នេះ គេហទំព័រ LookingTODAY មិនទាន់អាចទំនាក់ទំនង ដើម្បីសួរនាំបន្ថែម ពីតារាចម្រៀងប្រុសលោក ឡា បានទេ។ ដោយឡែកលោក មុំ មុន្នីរិទ្ធ អ្នកគ្រប់គ្រងតួសម្តែង និង និពន្ធទំនុកច្រៀង របស់ផលិតកម្ម Diamond Music បានប្រាប់គេហទំព័រ LookingTODAY តាមសារអេឡិចត្រូនិច កាលពីថ្ងៃទី២៣ ខែតុលាថា តុលា ពិតជាបានចុះកិច្ចសន្យាច្រៀង នៅផលិតកម្ម Daimond Music ពិតមែន។ ឡា បានចុះកិច្ចសន្យាជាមួយខាងផលិតកម្ម រយៈពេលជា២ឬ៣ខែមកហើយ បើតគិតមកដល់ពេលនេះ។

លោក មុំ មុន្នីរិទ្ធ បានបន្ថែមថា បច្ចុប្បន្នក៏មានបទចម្រៀង១បទ គឺបទ«បេះដូងអូននៅនឹកគេមែនទេ»ក្នុងCDវ៉ុល៣៥ របស់ផលិតកម្ម Daimond ដែលច្រៀង ដោយតារាចម្រៀងចំណូលថ្មី ឡា បានចេញលក់លើទីផ្សារហើយ ។លោកបន្ថែមថា ឥទ្បូវខាងផលិតកម្ម ក៏កំពុងសម្រុកផលិតបទ ចម្រៀងថ្មីៗដើម្បីទម្លាក់ឲ្យតារាប្រុសរូបនេះ ច្រៀងបន្តទៀត៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល