ព័ត៌មានអន្តរជាតិ ៖ ស្ថានភាពទូទៅ ក៏ដូចជា លក្ខខ័ណ្ឌនៅតាមបណ្តា គ្លីនីកវះកាត់ កាត់ ដៃស្បូនស្រ្តី នៅក្នុងប្រទេសឥណ្ឌា គឺស្ថិតនៅក្រោមការត្រួតពិនិត្យពិច័យ យ៉ាងម៉ត់ចត់ ចាប់ពីពេលនេះតទៅ បន្ទាប់ មានរឿងអាស្រូវ វេជ្ជបណ្ឌិតមួយរូប ត្រូវបណ្តេញចេញពីមុខតំណែង ក្រោយពីបានរកឃើញថាគាត់បាន ប្រើប្រាស់ ស្នប់សប់កង់ ក្នុងន័យធ្វើអោយប៉ោងពោះស្រ្តី ដើម្បីប្រតិបត្តិការវះកាត់ កាលពីពេលកន្លងទៅ នោះ ។

រដ្ឋមន្រ្តីសុខាភិបាល មកពីរដ្ឋ Odisha បានបើកការស៊ើបអង្កេតឯករាជ្យ និងសម្ងាត់ក្រោយពីទទួលបាន សេចក្តីរាយការណ៍ អោយដឹងថា មានការប្រើប្រាស់ ស្នប់សប់កង់ ទៅលើស្រ្តីប្រមាណ ៥៦ នាក់ ក្នុង ប្រ តិបត្តិការវះកាត់កាត់ដៃស្បូនស្រ្តី នៅឯមណ្ឌលសុខភាពសហគមន៍ រប់សរដ្ឋភិបាល នៅក្នុងស្រុក Ang- ul កាលពីថ្ងៃសុក្រ កន្លងទៅ ។

សេចក្តីរាយការណ៍ ពីទំព័រប៊ីប៊ីស៊ី បន្តអោយដឹងថា វេជ្ជបណ្ឌិត ជា ជនជាប់ចោទរូបនោះ មានឈ្មោះថា Dr. Mahesh Chandra Rout បេក្ខភាពវេជ្ជបណ្ឌិតមួយរូប ចូលនិវត្តន៍ តែបានចូលបម្រើការងារ ក្នុងប្រតិ បត្តិការខាងលើវិញ បន្ទាប់ពីមានតម្រូវការពីគ្លីនីក ។ រដ្ឋលេខាធិការ សុខាភិបាល រដ្ឋ Odisha លោកស្រី Arti Ahuja អោយដឹងថា វេជ្ជបណ្ឌិតរូបនេះ ត្រូវបានបញ្ឈប់ពីមុខតំណែង ខណៈ អាចនឹងប្រឈមការ ចោទប្រកាន់ណាមួយ ស្របពេលដែលលទ្ធផលជាក់ស្តែង ស៊ើបអង្កេត នឹងបង្ហាញឡើងក្នុងពេលឆាប់ ៗខាងមុខនេះ ។ ដោយឡែក នៅពេលដែលក្រុមការងារ ស៊ីអិនអិន ធ្វើការទាក់ទង លោក Rout ដើម្បី ជាការស្រាយបំភ្លឹ តែលោកបានបដិសេធ ៕

* បញ្ជាក់ ៖ ករណីមានការបំប៉ោងពោះស្រ្តីអំឡុងពេលធ្វើការវះកាត់ គឺជានិតិវិធីមួយ ត្រូវតែធ្វើ ដើម្បីជា ការងាយស្រួល ក្នុងការធ្វើចលនាផ្លាស់ទី ឧបករណ៍វះកាត់ ៕

- អាន ៖ រឿងអាស្រូវ ដើមហេតុ បណ្តាលអោយស្រ្តីច្រើននាក់ស្លាប់ ក្រោយវះកាត់ កាត់ដៃស្បូន ព្រោះប្រើម្ជុលរួម និងស្រោម

- អាន ៖ ចាប់ខ្លួនក្រុមវេជ្ជបណ្ឌិត ក្រោយវះកាត់ កាត់ដៃស្បូនស្រ្តី ស្លាប់ស្រ្តី ១៤ នាក់ និង ៩០ នាក់ទៀត ដេកពេទ្យ

- អាន ៖ ក្តៅៗ ៖ ហោចណាស់ ស្រ្តី ៩ នាក់ស្លាប់ រាប់សិបនាក់ របួស ក្រោយវះកាត់ កាត់ដៃស្បូន នៅឯជំរុំ រដ្ឋាភិបាល

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន