ភ្នំពេញ៖ ពិធីការិនីវ័យក្មេង សាច់សម៉ដ្ឋរលោង ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៉ិន ក្នុងកម្មវិធីប្រគំ
តន្ត្រី A1 Concert កញ្ញា តេង លក្ខិណា ត្រូវបានគេមើលឃើញថា មួយរយៈចុងក្រោយនេះ វត្ត-
មានរបស់ពិធីការិនី ស្រស់សោភារូបនេះ មានជានិច្ចនៅក្នុង អាល់ប៊ុមខារ៉ាអូខេបទចម្រៀង របស់
ផលិតកម្ម អឹម ។ មុននេះបន្តិច មានព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយថាតារាសម្តែង និង
ជាពិធីការិនី តេង លក្ខិណា បានចេញទៅដើរលេងលំហែរកាយនៅខាងក្រៅប្រទេស គឺប្រទេស
កូរ៉េ ។

ជាក់ស្តែងកាលពីថ្ងៃទី០៣ ខែ មីនា ឆ្នាំ២០១៣ កន្លងទៅ នៅក្នុងកម្មវិធីប្រគំតន្ត្រី A1 Concert
ទស្សនិកជនក៏មិនបានឃើញ វត្តមានរបស់នាង មកធ្វើពិធីការិនីផងដែរ តែផ្ទុយទៅវិញគេបាន
ឃើញ វត្តមានពិធីការិនីវ័យក្មេង ជីជី មកជំនួសតំណែង កញ្ញា តេង លក្ខិណា។ ខណៈនោះពិធី
ការិនីរូបស្រស់ ជីជី បានប្រាប់ទៅដល់ទស្សនិកជន ដែលទៅទស្សនានៅទីនោះផ្ទាល់ ក៏ដូចជា
ទស្សនិកជនដែលតាមដាន ទស្សនានៅលើកញ្ចក់ទូរទស្សន៍ថា នាងមកជំនួសកញ្ញា តេង លក្ខិ-
ណា ដោយសារតែ លក្ខិណា គាត់ជាប់រវល់ ។

ខណៈដែលពិធីការិនី សំដីស្រទន់មានមន្តស្នេហ៍កញ្ញា តេង លក្ខិណា មិនបានបង្ហាញវត្តមាន នៅ
លើឆាកប្រគំតន្ត្រី កាលពីសប្តាហ៍មុននេះ ធ្វើឲ្យមហាជនមួយចំនួនដឹងថា នាងពិតជាបានចេញ
ទៅ ដើរលេងកម្សាន្តនៅខាងក្រៅប្រទេសពិតមែន ។ ចំពោះការចេញទៅលេង នៅខាងក្រៅប្រ-
ទេស គឺប្រទេសកូរ៉េនាពេលនេះ ត្រូវបានប្រភពពីអ្នកនៅក្នុងចង្កោមសិល្បៈសុំមិនបញ្ចេញឈ្មោះ
បានបង្ហើបប្រាប់ Looking TODAY ថា តេង លក្ខិណា ទៅដើរលេងនៅក្រៅប្រទេសនៅពេលនេះ
យ៉ាងតិចក៏មានរយៈពេល ១០ថ្ងៃ ទើបនាងត្រឡប់មកកាន់ម៉ាយក្រូហ្វូនវិញ ។

លើសពីនេះទៅទៀត បើតាមប្រភពដដែលបានបង្ហើប ឲ្យដឹងទៀតថា សព្វថ្ងៃនេះពិធីការិនីថ្ពាល់
ខួចរូបនេះ មានអ្នកចាំឧបត្ថម្ភនៅពីខាងក្រោយ ហើយការចេញទៅដើរលេងកម្សាន្ត នៅខាងក្រៅ
ប្រទេសនេះក៏មានអ្នកឧបត្ថម្ភក្នុងការ ទិញសំបុត្រយន្តហោះ និងការចាយវាយផ្សេងៗ សម្រាប់
នាងផងដែរ ។

ប្រភពដដែលបានបញ្ជាក់ទៀតថា អ្នកដែលឧបត្ថម្ភនៅពីខាងក្រោយ គឺជាអ្នកមានទ្រព្យស្តុក មិន
តែប៉ុណ្ណោះបុរសនោះ ក៏មានមុខងារខ្ពស់ និងមានឥទ្ធិពលម្នាក់ ក្នុងជួររាជរដ្ឋាភិបាលផងដែរ ។
ចំពោះបញ្ហានេះនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៣នេះ LookingTODAY បានព្យាយាមទាក់ទង តាម
ទូរស័ព្ទសុំការស្រាយបំភ្លឺពីកញ្ញា តេង លក្ខិណា តែលេខទូរស័ព្ទរបស់នាង ដែលធ្លាប់ប្រើទាក់
ទងអត់បាន ។ តែទោះជាយ៉ាងណា Looking TODAY រង់ចាំស្វាគមន៍ជានិច្ច ចំពោះការចេញមុខ
បកស្រាយរបស់កញ្ញា តេង លក្ខិណា ដើម្បីជម្រះមន្ទិលសង្ស័យរបស់មហាជន ដែលតែងតែគាំ-
ទ្រនាង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល