ភ្នំពេញៈ នៅពេលថ្មីៗនេះតារាស្រី អ្នកនាង សារាយ សក្ខណា បានរំលេចព័ត៌មានថ្មីសន្លាង មួយជាសាធារណៈប្រាប់ដល់មហាជន តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook ថា នាងពេលនេះមានផ្ទៃពោះហើយនៅក្នុងពេលឆាប់ៗនេះ នាងនឹងក្លាយជាម្តាយគេ ។ ទន្ទឹមជា មួយគ្នានោះ ម្តាយរបស់នាង ក៏បានបង្ហើបឲ្យដឹងថា បើទោះជាពេលនេះ នាងមានផ្ទៃពោះ ក៏ដោយ តែសម្រាប់គម្រោងវិលមក ចាប់អាជីពចាស់គឺ នៅដដែលមិនប្រែប្រួលឡើយ ។

ថ្លែងនៅក្នុងជំនួប តាមទូរស័ព្ទជាមួយគេហទំព័រ Looking TODAY ម្តាយរបស់អតីត តារា សម្តែងស្រីស្រស់ អ្នកនាង សារាយ សក្ខណា បានប្រាប់ឲ្យដឹង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៤ នេះថា សម្រាប់គម្រោងវិលត្រឡប់មកលេងស្រុកកំណើតនោះ គឺ សក្ខណា នៅតែ រក្សាជំហរដដែលមិនប្រែប្រួលទេ ហើយ ពេលនេះនាងនិងស្វាមីកំពុង តែទន្ទឹងរង់ចាំគ្រីនកាត ដើម្បីងាយស្រួល ក្នុងការចេញចូលក្រៅប្រទេស ហើយអ្វីដែលជាដំណឹងល្អមួយ សម្រាប់ អ្នកស្រី ក្រុមគ្រួសារ និងអ្នកគាំទ្រ អាសក្ខណា នោះគឺ “កូនខ្ញុំគេមានផ្ទៃពោះជាង២ខែហើយ ក្នុងនាមខ្ញុំជាម្តាយ និងជាយាយពិតជាមានអារម្មណ៍ សប្បាយរីករាយ និងរំភើបខ្លាំងមែនទែន ” ។

អ្នកស្រីបានប្រាប់បន្តថា “ ការចេញដំណើរមកលេងស្រុកខ្មែរវិញនេះ គឺទំនងជាអាចពន្យា ពេលមួយរយៈសិន ព្រោះថាកូនខ្ញុំគេមិនទាន់មាន ឯកសារគ្រប់គ្រាន់ អាចឡើងចុះដោយ ស្រួលទេ ហើយម្យ៉ាងវិញទៀត ហេតុផលចំបងគឺពេលនេះកូនខ្ញុំ (សក្ខណា) ក៏មានអាការៈ ចាញ់ខ្លាំងដែរ ដូច្នេះត្រូវទុកពេលមើលថែខ្លួនឲ្យល្អជាងនេះសិន” ។

ម្តាយរបស់តារារូបនេះ បានប្រាប់ឲ្យដឹងទៀតថា បើទោះជាពេលនេះ សក្ខណា គេមានកូន ហើយក៏ដោយ តែសម្រាប់គម្រោងក្នុងការត្រឡប់មកចាប់ផ្តើម អាជីពសម្តែងចាស់វិញ គឺនៅ ដដែល ដោយសារតែមានអ្នកដឹកនាំរឿងបានទាក់ទង ហៅនាងថតរឿងប្រមាណជា៤-៥រឿង នៅក្នុងនោះ មានរឿងមួយថតឲ្យក្រុមហ៊ុនថៃផងដែរ ហើយការត្រឡប់មកលេងស្រុក លើកទី ១នេះ ក៏មានវត្តមានស្វាមី បណ្តូលចិត្តរបស់នាងមកជាមួយដែរ ។

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល