CNN បានរាយការណ៍ កាលពីថ្ងៃសុក្រថា អតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កំពុងនៅទីក្រុងឡុងដើម្បីស្វែងរកសិទ្ធិជ្រកកោននយោបាយ ខណៈដែលឧបនាយករដ្ឋមន្ត្រីថៃ លោក Prawit Wongsuwon បាននិយាយថា រដ្ឋាភិបាលថៃ បានស្នើឱ្យប៉ូលិសអន្តរជាតិស្វែងរកចាប់ខ្លួន លោកស្រី ។ CNN បានដកស្រង់ប្រភពមួយ នៅក្នុងគណបក្សភឿថៃរបស់លោកស្រី យីងឡាក់ ដោយនិយាយថា លោកស្រី បានចាកចេញពីទីក្រុងឌូបៃ ទៅទីក្រុងឡុង កាលពី ២ សប្តាហ៍មុន ហើយបានទៅស្វែងរកសិទ្ធិជ្រកកោននយោបាយ ដោយមានការរបញ្ជាក់ពីរបាយការណ៍របស់ Reuters កាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី បានចាកចេញពីទីក្រុងឌូបៃ ទៅទីក្រុងឡុង នៅថ្ងៃទី ១១ ខែកញ្ញា។

លោកឧត្តមសេនីយ៍ប្រាវីត បាននិយាយ កាលពីថ្ងៃសុក្រថា លោកមិនបានដឹងថា លោកស្រី យីងឡាក់ស្ថិតនៅទីក្រុងឡុងដ៍នោះទេ។ លោកបាននិយាយថា ក្រសួងការបរទេស បានរាយការណ៍មកថា លោកស្រី កំពុងនៅទីក្រុងឌូបៃ ហើយក្រសួងនេះមិនទាន់បានផ្តល់ឱ្យលោកនូវព័ត៌មានចុងក្រោយ នៅឡើយទេ។

លោកបាននិយាយថា លោកមិនបានដឹងពីស្ថានភាពបច្ចុប្បន្នរបស់លោកស្រី យីងឡាក់ នៅក្នុងប្រទេសអង់គ្លេសនោះទេ ហើយថា អេមីរ៉ាតអារ៉ាប់រួមកាលពីមុន បានសន្យាថា នឹងរារាំងលោកស្រី ពីការធ្វើចលនានយោបាយបន្ដទៀត។

លោកឧត្តមសេនីយ៍ Prawit បាននិយាយថា ប្រទេសថៃបានស្នើឱ្យប៉ូលិសអន្តរជាតិស្វែងរកចាប់ខ្លួន លោកស្រី យីងឡាក់ រួចហើយ។ ថ្វីបើមានការធានាពីមុនមិនឱ្យលោកស្រីគេចខ្លួនក៏ដោយ ក៏លោកស្រីយីងឡាក់ នៅតែបានបាត់ខ្លួនភ្លាមៗ មុនថ្ងៃទី ២៥ ខែសីហា នៅពេលដែលនាយកដ្ឋានឧក្រិដ្ឋកម្មទទួលបន្ទុកដោះស្រាយរឿងក្ដីអ្នកនយោបាយ បានគ្រោងនឹងចេញសេចក្តីសម្រេចមួយស្តីពីករណីសន្យាស្រូវអង្កររបស់លោកស្រី។

អវត្តមានរបស់លោកស្រី បានធ្វើឱ្យតុលាការផ្អាកការប្រកាសនេះ កាលពីថ្ងៃពុធ នៅពេលដែលតុលាការបានកាត់ទោសដាក់ពន្ធនាគារលោកស្រីរយៈពេល ៥ ឆ្នាំពីបទបរាជ័យក្នុងការបញ្ឈប់ការលក់អង្ករក្លែងក្លាយ និងពុករលួយរពីរដ្ឋាភិបាលមួយទៅរដ្ឋាភិបាលមួយនៃកម្មវិធីស្រូវអង្ករ បើទោះបីជាលោកស្រី បានដឹងអំពីភាពមិនប្រក្រតីក៏ដោយ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost