ក្រុមសុភាចារ្យបុរសរបស់ Greece បានចេញបញ្ជាអោយចាប់ខ្លួនអ្នកតំណាងរាស្ដ្រ និងជា
អ្នកនាំពាក្យរបស់គណបក្ស Golden Dawn ដោយសារតែបានវាយស្ដ្រីអ្នកនយោបាយម្នាក់
នៅក្នុងកម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់។

លោក Ilias Kasidiaris លើកដៃវាយស្ដ្រីអ្នកតំណាងរាស្ដ្រ

ហេតុការណ៍នេះបានកើតឡើង នៅពេលលោក Ilias Kasidiaris អ្នកតំណាងរាស្ដ្រទើបជាប់
ឆ្នោតរបស់ Greece កំពុងជជែកវែកញែកជាមួយស្ដ្រីអ្នកនយោបាយ ២រូប ក្នុងកម្មវិធីទូរទស្សន៍
ផ្សាយផ្ទាល់មួយ ក្នុងនោះមានអ្នកតំណាងគណបក្សទាំង ៧ ដែលបានមានកៅអីក្នុងសភា ដែលបានជាប់ឆ្នោត ក្នុងការបោះឆ្នោត កាលពីថ្ងៃទី ៦ឧសភា។

លោក Kasidiaris ហាក់ដូចជាមានការខឹងសម្បារខ្លាំងនៅពេលលោកស្រី Rena Dourou មក
ពីបក្សនិយមកណ្ដាល Syriza រំឭកពីករណីដែលលោកបានចូលរួមក្នុងប្លន់ប្រដាប់អាវុធកាលពី
ឆ្នាំ ២០០៧។

ខ្សែវីដេអូខ្លីបានបង្ហាញថា លោក Kasidiaris បានជះទឹកទៅលើស្ដ្រីអ្នកតំណាងរាស្ដ្រម្នាក់ដែល
អង្គុយទល់មុខខ្លួន ក្រោយមក ក៏បានទះកំផ្លៀង ៣ដៃទៅលើស្ដ្រីអ្នកតំណាងរាស្ដ្រម្នាក់ផ្សេង
ទៀត៕

<object style="display: block; margin-left: auto; margin-right: auto;" width="396" height="339" data="http://www.youtube.com/v/Nte1UtRww_k&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Nte1UtRww_k&rel=1" /></object>

ដោយ ៖ សូរីយ៉ា
ប្រភព ៖ guardian