ពួកអ្នកប្រឆាំងចំណាត់ការដើម្បីលើកលែងទោសអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា
បានឲ្យដឹងថា គេនឹងជួបជុំគ្នានិងធ្វើបាតុកម្ម ប្រសិនបើរដ្ឋាភិបាលថៃអនុម័តរាជក្រឹត្យលើក
លែងទោសនេះ។
ថ្ងៃទី១៦ខែវិច្ឆិកា រដ្ឋាភិបាលថៃបានពង្រាងច្បាប់ស្តីពីការលើកលែងទោសប្រចាំឆ្នាំដែល
"លើកលែងអ្នកទោស ដែលមានអាយុយ៉ាងហោចណាស់ ៦០ឡើងទៅ និងត្រូវ ផ្តល់
ទោសក្រោម ៣ ឆ្នាំ" ដែលអាចបើកផ្លូវសំរាប់ការវិលត្រលប់របស់តីតនាយករដ្ឋមន្ត្រី
ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានទម្លាក់ដោយរដ្ឋប្រហារយោធាឆ្នាំ ២០០៦ មានអាយុ
៦២ឆ្នាំ និងកំពុងរស់នៅដោយនិរទេសខ្លួននៅក្រុង Dubai ដើម្បីគេចចេញពីការជាប់គុក
២ឆ្នាំចំពោះទោសប្រព្រឹត្តអំពើពុករលួយ។
គេថាពង្រាងច្បាប់ឆ្នាំនេះសំរេចថាមនុស្សដែលត្រូវបានកាត់ទោសចំពោះការប្រព្រឹត្តអំពើ
ពុករលួយនឹងមានសិទ្ធិទទួលបានព្រះរាជទានលើកលែងទោសដោយខុសពីរាជក្រិតកាល
ពីឆ្នាំមុនដែលបានផាត់ចេញអ្នកទោសដែលប្រព្រឹត្តអំពើពុករលួយនិងជួញដូរថ្នាំញៀន។
គណៈបក្សប្រឆាំង និងក្រុមអាវលឿងក៏បានអះអាងថាជាការពិតរាជក្រឹត្យនេះ ត្រូវធ្វើ
ឡើង គឺដើម្បីលើកលែងទោសឲ្យអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន។ ពួកសាស្ត្រាចារ្យនិងស្ថាប័ន
ជំនួញពាណិជ្ជកម្មថៃក៏បានប្រតិកម្មចំពោះពង្រាងច្បាប់លើកលែងទោសនេះ ដែលអះអាង
ថានេះគឺជាប្រភពនៃវិបត្តិនយោបាយក្នុងពេលវេលាខាងមុខនេះ។
ឆ្លើយតបទៅវិញ ឧបនាយករដ្ឋមន្ត្រីថៃ លោកយ៉ុងយុទ្ធ វីឆៃឌីត បានច្រានចោលការអះអាង
នោះថា"មនុស្សទាំងអស់ដែលមានសិទ្ធិទទួលផលពីក្រិតនេះត្រូវបានកំណត់លក្ខណៈវិនិច្ឆ័យ ដូច្នេះច្បាប់នេះមិនមានបំណងជួយបុគ្គលដោយឡែកណាម្នាក់ទេ។វានឹងគ្របដណ្តប់លើ
អ្នកទោសប្រមាណ២៥.០០០នាក់"។
ប្រភព៖ Reuters
ដោយ៖ ណាវី