នៅតាមជនបទ ស្រុកស្រែចំការមួយ មានបុរសម្នាក់ជាអ្នកកំរិះខ្លាំងណាស់ ថ្ងៃមួយគាត់ចង់
ផឹកស្រា គាត់បានប្រើប្អូនអោយទៅទិញស្រាដោយមិនអោយលុយ សូម្បីតែមួយកាក់ មួយ
សែនសោះ គាត់ចង់អោយប្អូនគាត់ចេញលុយអោយ ។ ប្អូនគាត់សួរ"អត់លុយផង ធ្វើយ៉ាង
ម៉េចទិញស្រាកើត? បងប្រុសក៏ឆ្លើយទាំងមុខក្រាសថា" យកលុយ ទិញស្រា អ្នកណាក៏គេ
ធ្វើបានដែរ"។

ប៉ុន្តែបើអត់លុយ ហើយទិញស្រាបាន អាហ្នឹងទើបគេហៅថា មនុស្សអស្ចារ្យ ឮដូច្នេះប្អូន
គាត់ដើរចេញទៅបាត់ មួយសន្ទះក្រោយមកប្អូនប្រុសរបស់គាត់ ក៏កាន់ដបស្រាទរទេរហុច
បងប្រុស បងប្រុសឃើញដបទរទេរឆ្ងល់ហើយសួរថា"អ្ហែងអោយអញផឹកអីហាស!បើមាន
តែដបទរទេរ"ប្អូនប្រុសសើចហើយឆ្លើយថា" អាផឹកស្រាក្នុងដប ដែលមានស្រាអ្នកណាក៏
គេអាចធ្វើបានដែរតែបើផឹកស្រាក្នុងដបដែលគ្មានស្រា អាហ្នឹងទើបបានគេហៅថា មនុស្ស
អស្ចារ្យ"៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke