CamNews

ព្រះអង្គម្ចាស់ ហាជី អាល់មូតាឌី ប៊ីលឡា នឹងបំពេញទស្សនកិច្ច ផ្លូវការ នៅកម្ពុជា នៅដើមខែមីនា

ភ្នំពេញ ៖ តាមគម្រោងព្រះអង្គម្ចាស់ ហាជី អាល់មូតាឌី ប៊ីលឡា រាជទាយាទ និងជាទេសរដ្ឋមន្ត្រី នៃការិយាល័យ នាយករដ្ឋមន្ត្រី ប្រទេសព្រុយណេដារ៉ូសាឡាម នឹងយាងមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥ ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងព្រុយណេ ឲ្យកាន់ តែទូលំទូលាយថែមទៀត ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ នេះ បានបញ្ជាក់ថា ដំណើរ ទស្សនកិច្ចធ្វើឡើង តបតាមការអញ្ជើញ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

ក្នុងអំឡុងពេលទស្សនកិច្ច ព្រះអង្គម្ចាស់ ហាជី អាល់មូតាឌី ប៊ីលឡានឹងចូលបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ជួបសម្ដែងការគួរសម សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងជួបពិភាក្សាការងារ ផ្លូវការជាមួយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ ក្រៅពីនេះ ព្រះអង្គម្ចាស់ នឹងយាងទស្សនាសាលាបឋមសិក្សា ព្រះ នរោត្តម នៅភ្នំពេញ និងប្រាសាទអង្គរវត្តនៅខេត្តសៀមរាប ៕

ផ្ដល់សិទ្ធដោយ​៖ ដើមអម្ពិល