ព្រះសីហនុ ៖ លោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការរង និងជាប្រធានការិយាល័យកណ្តាល សណ្តាប់ធ្នាប់សាធារណៈ បានទទួលរង ការចោទប្រកាន់ ពីលិខិតអនាមិក ដែលបានបាចនៅពីមុខស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុថា បានប្រព្រឹត្តអំពើពុករលួយ ក្រោមការគ្រប់គ្រង និងដឹកនាំរបស់លោក កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ។

យោងតាមប្រជាពលរដ្ឋ និងកងកម្លាំង នគរបាលដែលនៅពីមុខ ស្នងការដ្ឋានបានឲ្យដឹងថា នៅម៉ោងប្រមាណជា ៧ ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៤ នេះ គេឃើញខិតប័ណ្ណ (ត្រាក់) ប្រមាណជា ១០០សន្លឹក ដែលថតចម្លងសខ្មៅ បាន បាចនៅចំពីមុខ ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ប៉ុន្តែខិតប័ណ្ណត្រូវបានគេប្រមូលយកទុកទៅវិញ ។ ក្នុងខិត ប័ណ្ណនោះ បានរៀបរាប់ឲ្យដឹងពីទុក្ខលំបាកសព្វបែបយ៉ាង របស់មន្រ្តីនគរបាលតូចៗ និងគ្មានខ្សែទុយោនឹងគេ បានរង នូវភាពអយុត្តិធម៌យ៉ាងច្រើនដូចជា ធ្វើការទាំងថ្ងៃ ទាំងយប់ ហាលភ្លៀង ហាលក្តៅ ហើយត្រូវប្រឈមមុខ ជាមួយ ប្រជាពលរដ្ឋដែលខឹងសម្បារ ក្នុងការអនុវត្តច្បាប់ ផាកពិន័យអត់កញ្ចក់ អត់ស្លាកលេខ អត់មួកសុវត្ថិភាពជាដើម ។ ឯលុយដែលប្រមូលបានពីការផាកពិន័យ តាមគោលដៅនានា ក្នុង១គោលដៅ ត្រូវលោកស្នងការរងរូបនេះ កំណត់ គាបស៊ី ២០ដុល្លារ ក្នុង១គោលដៅជារៀងរាល់ថ្ងៃ ។

ក្នុងលិខិតដដែលនេះ ក៏បានសម្តែងពីឈឺចាប់កន្លងមក ក្នុងការការពារសណ្តាប់ធ្នាប់ ពិធីបុណ្យសពលោកព្រឹទ្ធាចារ្យ ជុំ ហ៊ល អតីតអភិបាលខេត្តព្រះសីហនុ ក្នុងទសវត្សទី៨០ ថា បានទទួលប្រាក់ ឧបត្ថម្ភចំនួនពី ១ម៉ឺនរៀល ទៅ២ម៉ឺន រៀលប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែង ឮថាត្រូវបានម្នាក់ ២០ដុល្លារ ។ ក្នុងលិខិតអនាមិកនោះ ក៏បានស្នើដល់អង្គភាព ប្រឆាំង អំពើពុករលួយឲ្យចុះមកធ្វើការស៊ើបអង្កេតផងដែរ ។ ដោយឡែកលោកវរសេនីយ៍ឯក អ៊ី សុខា នៅល្ងាចនេះ បានថ្លែង ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដោយធ្វើការបដិសេធចោលទាំងស្រុង ចំពោះការចោទប្រកាន់អស់ទាំងនេះ ។

លោកបានអះអាងប្រាប់ទៀតថា ជាក់ស្តែងនៅល្ងាចថ្ងៃនេះ នៅក្នុងការិយាល័យសណ្តាប់ធ្នាប់សាធារណៈ មានមន្រ្តី នគរបាលមួយចំនួន ដែលស្មោះស្ម័គ្រនឹងលោក បានធ្វើការស្បថស្បែ នៅខ្ទមលោកយាយម៉ៅផងដែរ ដើម្បីសម្តែងថា ពួកគេមិនបានពាក់ព័ន្ធជាមួយលិខិតអនាមិកនេះទេ ។

ជុំវិញបញ្ហានេះមានមតិខ្សឹបខ្សៀវ ពីមន្រ្តីនគរបាលតូចៗ បានថ្លែងឲ្យដឹងថា បើមិនមានភ្លើង នោះមិនមានផ្សែងនោះទេ ។ ដូច្នេះករណីនេះគួរតែលោកស្នងការខេត្តគប្បី បើកការស៊ើបអង្កេត ដើម្បីស្វែងរកភាពយុត្តិធម៌ ជូនដល់មន្រ្តីនគរ បាលទាំងអស់នោះផង ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល