ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ អាយុប្រហែល ជិត៣០ឆ្នាំ បានរត់ឡើងទៅ លើជាន់ទី១ នៃអាគារ អធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ក្នុង សង្កាត់កាកាប តាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី កាលពីវេលាម៉ោង ប្រមាណ ៥៖៣០នាទី ល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ រួចហើយ សម្រូតខ្លួនចុះមកក្រោម បណ្តាលឲ្យ បង្កមានការភ្ញាក់ផ្អើល ដល់នគរបាល នៅទីនោះ រត់ទៅជួយចាប់ រហូតធ្មេញ របស់នគរបាលម្នាក់ ត្រូវក្បាលត្រង៉ោលរូបគេ បែកចេញឈាម ទៀតផង។

ជុំវិញករណីនេះ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានថ្លែងថា មុនពេលកើតហេតុ បុរសរូបនេះ ទើបចុះ ពីលើយន្តហោះ មកពីប្រទេសថៃ ហើយជិះម៉ូតូកង់បី (តុកតុក) តាម បណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ។ លោកបានបន្តទៀតថា ខណៈជននេះបានជិះមកដល់ ផ្សារពោធិ៍ចិនតុង ក៏ចុះពីម៉ូតូកង់បី រួចដើរស្ពាយកាបូប ហើយនៅពេលដើរ មកដល់មុខអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែដើរ ទៅលើ ខណៈមន្រ្តីនគរបាល របស់លោក នៅខាងក្រោម មិនបាន ចាប់អារម្មណ៍ ស្មានតែឡើងទៅមានការអ្វី ។

លោក យឹម សារ៉ាន់ បានបញ្ជាក់ទៀតថា «ពេលឡើងទៅលើអធិការខណ្ឌ មន្រ្តីរបស់យើង សួរនាំគាត់ តែគាត់ងក់ក្បាល ហើយឡើងយ៉ាងលឿន រួចហើយ ដើរតាមវេរ៉ង់ដា និងដើរទៅលើដំបូល រោងដាក់រថយន្ត រួចដើរតាមដំបូល ប៉ូលិសយើង ក៏ស្រែកហៅ កុំឲ្យលោត ប៉ូលិសយើង នៅខាងក្រោម ប្រហែល ៦ទៅ៧នាក់ហ្នឹង ចាំមើលនៅខាងក្រោម ហើយគាត់អត់លោតទេ ។ គាត់ដើរតាមសំរួល ហើយសម្រូតខ្លួនចុះមក ប៉ូលិសយើង នាំគ្នាយកដៃទប់ រហូតក្បាល របស់ជននេះ ត្រូវនឹងធ្មេញ របស់ប៉ូលិសយើង ធ្វើឲ្យចេញ ឈាមទៀតផង»។

លោក យឹម សារ៉ាន់ បានថ្លែងទៀតថា ក្រោយពីឃាត់ខ្លួន ជាបណ្តោះអាសន្ននោះ នគរបាលរបស់លោក បានទាក់ទង ទៅនាយកដ្ឋាន ជនបរទេស ក្រសួងមហាផ្ទៃ ដើម្បីនាំយក ទៅសួរនាំរកមូលហេតុពិត និងចង់ បញ្ជាក់ថា ជាជន ជាតិអ្វីពិតប្រាកដ។ លោកអធិការ បានបន្តទៀតថា ក្រោយពេលដែល នាំទៅដល់នាយកដ្ឋាន ជនបរទេស ក្រសួងមហាផ្ទៃ ជននេះ នៅតែមិនឆ្លើយទៀត ហើយនៅពេល សមត្ថកិច្ច យកលិខិតឆ្លងដែន មកមើលទើបដឹងថា ជាជនជាតិចិន។ ក្រោយការសួរនាំ មិនដឹងមូលហេតុ នោះ សមត្ថកិច្ចបានទាក់ទងទៅ

មន្រ្តីស្ថានទូតចិន យកទៅព្យាបាលសិន រង់ចាំការ សួរនាំបន្តទៀត ។ យ៉ាងណាក៏ដោយ តាមការសន្និដ្ឋាន របស់សមត្ថកិច្ច ជនជាតិចិនរួបនេះ អាចចាញ់ល្បែង ឫមានវិបត្តិអ្វីមួយ ទើបមកធ្វើរឿងឆ្កូតៗបែបនេះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល