ព័ត៌មានអន្តរជាតិ ៖ យន្តហោះចម្បាំង សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បើតាមសេចក្តី រាយការណ៍ បញ្ជាក់អោយដឹងថា បានវាយប្រហារ កំទេច ក្បួនរថយន្ត ១០ គ្រឿង របស់ក្រុមសកម្មប្រ យុទ្ធ រដ្ឋអ៊ីស្លាមជ្រុលនិយម ក្នុងប្រតិបតិ្តការ វាយប្រហារ តាមអាកាស នៅឯភាគខាង ជើង ប្រទេស អ៊ី រ៉ាក់ តំបន់ ទំនប់ទឹក Mosul នេះបើតាមការអោយដឹងពីទំព័រ ប៊ីប៊ីស៊ី ។

មេបញ្ជាការ កងទ៏ព កណ្តាល គូសបញ្ជាក់អោយដឹងថា បណ្តាយន្តហោះ វាយប្រហារត្រូវបានប្រើប្រាស់ ឡើងក្នុងការវាយប្រហារ តាមអាកាស ១៤ ដងកន្លងមកនេះ ក្នុងគោលបំណង ដើម្បីជាការគាំទ្រ ដល់ លទ្ធភាពមនុស្សធម៌ ការពារ ហេដ្ឋារចនាសម្ព័ន្ធ ការពារសម្បទា សម្ភាភារៈបរិក្ខា ក៏ដូចជា ក្រុមបុគ្គលិក របស់សហរដ្ឋអាមេរិក ក៏ដូចជា ធ្វើការគាំពារ ដល់កងកម្លាំងប្រទេស អ៊ីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំងទៅ នឹងក្រុមសកម្មប្រយុទ្ធ ISIL ។

របាយការណ៍ បញ្ជាក់ថា រថយន្តជាច្រើនគ្រឿង ក៏ដូចជា ទីតម្រួតមួយកន្លែង របស់ក្រុមសកម្មប្រយុទ្ធ ISIL ត្រូវបានរងនូវការខូចខាត ក្រោយ ពី មានការវាយប្រហារ ដោយនៅក្នុងនោះ មានការលើកឡើង យ៉ាងច្បាស់អោយដឹងថា គ្រាន់តែនៅអំឡុង ថ្ងៃអាទិត្យនេះ មានការវាយប្រហារ តាមអាកាស ដល់ទៅ ៩ លើកឯណោះ ។

អំឡុង ថ្ងៃអាទិត្យ ប្រធានាធិបតី សហ រដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានអះអាងបញ្ជាក់ ដល់សមាជិក សភាអោយដឹងថា លោក បានអនុញ្ញាត អោយ មាន ការវាយប្រហារ តាម អាកាស នៅជិតទំនប់ទឹក Mosul កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះ ដូចគ្នាដែរ ដើម្បីជាជំនួយ ដល់ កងកម្លាំងប្រទេសនេះ ក្នុង ការបំពេញលទ្ធភាព ចាប់យកត្រលប់មកវិញ នូវទំនប់ទឹក ដ៏ធំបំផុត ក្នុងប្រទេសមួយនេះ ។

គួរបញ្ជាក់ថា លោក អូបាម៉ា បានអនុញ្ញាត អោយមានការវាយប្រហារ តាមអាកាស ជាលើកដំបូង តាំង ពីថ្ងៃទី ៧ សីហា មកម្ល៉េះ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹង ក្រុមសកម្មប្រយុទ្ធ ISIL ក្រោយពីក្រុមឧទ្ទាម ដ៏ សកម្មមួយនេះ បានធ្វើការវាយប្រហារ ជា ញឹកញាប់ នៅក្នុងប្រទេស ដោយបានរឹបអូស និង ដណ្តើម បានបណ្តាទីក្រុងធំៗមួយចំនួន ៕

<object width="500" height="428" data="http://www.youtube.com/v/1ZbAVUcGJc0&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/1ZbAVUcGJc0&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ