Abdullah al-Sanussi អគ្គនាយកផ្នែកស៊ើបការណ៍សំងាត់របស់អតិតមេដឹកនាំ ប្រទេស
លីប៊ី លោក Gaddafi ត្រូវបានកងកំលាំងរដ្ឋាភិបាលបណ្ដោះអាសន្នចាប់ខ្លួនបន្ទាប់ពីការ
ចាប់ខ្លួនកូនប្រុសដ៏ល្បីឈ្មោះរបស់ Gaddafi គឺលោក Saif al-Islam។
Abdullah al-Sanussi មុនពេលត្រូវបានចាប់ខ្លួន
ក្រុមមន្ដ្រី លីប៊ី បានឱ្យដឹងថា លោក Sanussi ត្រូវបានចាប់ខ្លួននៅភាគខាងត្បូងប្រទេស
នេះ ប៉ុន្ដែរូបភាពនៃការចាប់ខ្លួនមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយ។
Sanussi គឺជាមន្ដ្រីជាន់ខ្ពស់ចុងក្រោយរបស់រដ្ឋអំណាច Gaddafi ដែលបានរត់គេចខ្លួនពីការ
តាមចាប់របស់កងកំលាំងរដ្ឋាភិបាលបណ្ដោះអាសន្ន លីប៊ី ។
គួររំឮកថា កាលពីថ្ងៃទី ១៩ វិច្ឆិកាកន្លងទៅ Saif al-Islam ក៏ត្រូវបានចាប់ខ្លួននៅភាគខាង
ត្បូង លីប៊ី។ លោក Sanussi និងលោក Saif សុទ្ធតែត្រូវបានតុលាការឧក្រិដកម្មអន្ដរជាតិ
(ICC) ចេញបញ្ជាឱ្យចាប់ខ្លួនដោយចោទប្រកាន់ពីបទឧក្រិដកម្មសង្គ្រាម។
BBC បានឱ្យដឹងថា លោក Sanussi ជាប្អូនថ្លៃរបស់ Gaddafi ត្រូវបានចាប់ខ្លួននៅក្នុងក្រុង
Sabha ។ បុរសនេះត្រូវបានគេមើលឃើញថា ជាដៃស្នាំរបស់ Gaddafi ហើយជាមនុស្ស
ម្នាក់ដែលគួរឱ្យខ្លាចបំផុតក្នុងរដ្ឋាភិបាលដែលបានដួលរលំ។
តុលាការ ICC បានចេញបញ្ជាឱ្យចាប់ខ្លួនលោក Sanussi អាយុ ៦២ ឆ្នាំ ដោយបុរសនេះបាន
ជាប់ទាក់ទឹនទៅនឹង ការបង្រ្កាបក្រុមបាតុករប្រឆាំងនឹងការកាន់កាប់អំណាចរយៈពេល ៤២
ឆ្នាំរបស់លោក Gaddafi ។
លោក Sanussi ក៏ត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស ក្នុងនោះមានទាក់ទឹននឹង
ព្រឹត្ដិការណ៍សម្លាប់មនុស្សក្នុងឆ្នាំ ១៩៩៦ ដែលបានធ្វើឱ្យអ្នកទោស ១.០០០ នាក់នៅក្នុង
មន្ទីរឃុំឃាំង Abu Salim នៅរដ្ឋធានី Tripoli ត្រូវបាត់បង់ជីវិត។
យោងតាមឯកសាររបស់ អាមេរិក ដែលបានធ្វើឱ្យបែកការមួយនិយាយថា អគ្គនាយកផ្នែក
ស៊ើបការណ៍សំងាត់ដែលត្រូវបានចាប់ខ្លួន រូបនេះ គឺជាទីប្រឹក្សារបស់ Saif al-Islam Gaddafi ដែលជាកូនប្រុសមានអំណាចបំផុតរបស់ Gaddafi ។
Saif al-Islam នឹងត្រូវបានក្រុម ព្រះរាជអាជ្ញាសួរចម្លើយនៅក្នុងទីកន្លែងសំងាត់មួយក្នុងក្រុង
Zintan បន្ទាប់ពីត្រូវបានចាប់ខ្លួននៅឯសមុទ្រខ្សាច់ភាគខាងត្បូងប្រទេស លីប៊ី។
មេបញ្ជាការម្នាក់របស់កងទ័ពរដ្ឋភិបាលបណ្ដោះអាសន្ន លីប៊ី បានបង្ហើបឱ្យដឹងអំពីការចាប់
ខ្លួនកាលពីថ្ងៃទី ១៩ ដោយបានថ្លែងថា Saif al-Islam ចង់ស្លាប់ ប៉ុន្ដែក្រុមយោធានៅទីនោះ
មិនបានបាញ់សម្លាប់នោះទេ។
រដ្ឋាភិបាលអន្ដរកាល លីប៊ី បានបង្ហើបថា ពួកគេចង់កាត់ទៅ Saif នៅក្នុងប្រទេស លីប៊ី ។
នាយករដ្ឋមន្ដ្រី Abdurrahim al-Keib មានប្រសាសន៍ថា ខ្លួននឹងបង្កើតតុលាការយុត្ដិធម៌
មួយសម្រាប់កាត់ទោស Saif al-Islam ។
មជ្ឈដ្ឋាននានាបានបង្ហាញពីការព្រួយបារម្ភអំពីការធ្វើទារុណកម្មទៅលើ Saif ក្រោយពីអ្វី
ដែលបានកើតមានឡើងចំពោះលោក Gaddafi បន្ទាប់ពីត្រូវបានចាប់ខ្លួននៅក្រុង Sirte
កាលពីខែមុន។
តាមគម្រោង លោក Luis Moreno Ocampo ព្រះរាជអាជ្ញា របស់ ICC នឹងមកកាន់ លីប៊ី ដើម្បី
ពិភាក្សាអំពីបញ្ហារបស់ Saif ។ លោក Ocampo ក៏មានគម្រោងនឹងស្នើសុំនាំខ្លួន Saif ទៅកាន់
The Hague ប្រទេស ហូឡង់ផងដែរ។
លោក Ocampo ក៏បានថ្លែងដែរថា បើទោះជារដ្ឋអំណាចនៃបណ្ដាប្រទេស មានសិទ្ធិក្នុងការ
កាត់ទោងពលរដ្ឋរបស់ខ្លួនចំពោះទោសឧក្រិដកម្មសង្គ្រាម ប៉ុន្ដែគោលបំណងសំខាន់របស់
គាត់គឺចង់ឱ្យមានតុលាការមួយដែលកាត់ទោសដោយយុត្ដិធម៌។
អ្នកវិភាគមួយចំនួននិយាយថា ប្រជាជន លីប៊ី អាចនឹងមិនចង់ឱ្យគេនាំខ្លួន Saif al-Islam
ចេញពីប្រទេស ហើយក្រុមយោធាដែលបានចាប់ខ្លួន Saif នៅ Zintan នឹងមិនប្រគល់ខ្លួន
Saif al-Islam ទៅឱ្យបរទេសនោះដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Theo BBC